រដ្ឋមន្រ្តីការងារ៖ រយៈពេលប្រាំមួយថ្ងៃមានពលរដ្ឋ (បុគ្គលស្វ័យ និយោជន៍) និងអ្នកក្នុងបន្ទុក (ប.ស.ស.) ជាងប្រាំពីរ ម៉ឺននាក់ ចុះ ឈ្មោះទទួលសេវាថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត

ភ្នំពេញ៖ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានរាយការណ៍ជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលកម្មករ-កម្មការិនី ក្នុង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ដោយ បញ្ជាក់ ថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពរបប ភាគ ទានដោយស្ម័គ្រចិត្តបានជាងប្រាំពីរម៉ឺននាក់ គិតចាប់ពីថ្ងៃទី១៥-២០ ខែវិច្ឆិកា ពោល គឺរយៈពេលត្រឹម ប្រាំមួយថ្ងៃប៉ុណ្ណោះ ក្រោយពី រាជរដ្ឋា ភិបាល ប្រកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវការអនុវត្តរបប សន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ។

ឯកឧត្តម ហេង សួរ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា បេឡា ជាតិ សន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត បានចំនួន ៧៤ ៩១៣នាក់ ។ក្នុងនោះបុគ្គលស្វ័យនិយោជន៍ ចំនួន ៧៤ ៨៨៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ២៥នាក់ ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានលើកឡើងថា ក្នុងនោះ មានអ្នកបានទៅប្រើ ប្រាស់សេវា ចំនួន ៦ ៦៣៦ករណី និងចំណាយតាវការលិកអស់ទឹក ប្រាក់ ប្រមាណជាង ៣២៥លានរៀល ដោយចាប់តាំងពីថ្ងៃប្រកាស អនុវត្ត របបថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកមក ក្រសួងបានខិតខំសម្រប សម្រួលបើកតាវការលិកជូនបងប្អូនជាសមាជិកដោយរលូន និងមិនទាន់ ទទួលបាននូវបណ្តឹង ឬមានករណីដែលមិនទទួលបានតាវការលិក នោះទេ។

ដោយឡែកចំពោះការចុះផ្សព្វផ្សាយវិញ ឯកឧត្តមបានបន្ថែមថា ប.ស.ស. បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជន សរុបចំនួន ៨៤៧លើក ដែលមានអ្នកចូលរួមចំនួនជិត ២៨ម៉ឺននាក់ ហើយ នឹង បន្ត ការចុះយុទ្ធនាការ ឱ្យ បាន ចំនួន ៤ពាន់លើក ដើម្បីឱ្យទទួល ព័ត៌ មាន ដល់ ប្រជាជន ប្រមាណជិត ១,២លាននាក់ផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សមិទ្ធផលដ៏ថ្លៃថ្លា និងគួរ ជាទីមោទនៈមួយនេះ គឺកើតមានឡើងដោយសារមូលដ្ឋានដ៏រឹងមាំ នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានខិតខំកសាង ការពារ និងរក្សាជូន ជាតិ និងមាតុភូមិកម្ពុជា នាពេលកន្លងទៅ និងកើតឡើងដោយសារ ការតាំងចិត្តដ៏មោះមុត ក្នុងការការពារសមិទ្ធផលចាស់ និងបង្កើត សមិទ្ធផល និងមរតកថ្មីជូនជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមរបាយការក្រសួងការងារបានឱ្យដឹងថា តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមាន៖ ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខ សង្គម ផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺបងប្អូន អាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅ គ្រប់ពេទ្យ ដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបានប្រាំបួនខែជាប់គ្នា នឹងទទួលបាន ប្រាក់បំណាច់លំហែមាតុភាព នៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសពផងដែរ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner