យន្តហោះ Boeing 787 របស់ន័រវែសចុះចត នៅលើផ្ទាំងទឹកកក អង់តាក់ទិក
អត្ថបទដោយ៖
លន់ សារ៉ាត
អូស្លូ៖ យន្តហោះ Boeing 787 របស់ប្រទេស ន័រវែស បានចុះចតនៅលើផ្ទាំងទឹកកកនៃតំបន់អង់តាក់ទិក ហើយត្រូវបានចាត់ទុកថា ជាយន្តហោះខ្នាតធំដំបូងគេ ដែលបានចុះចត នៅទីនោះ។
វីដេអូដែលចេញផ្សាយដោយវិទ្យាស្ថាន Polar នៃប្រទេសន័រវែស បានបង្ហាញពីទិដ្ឋភាពយន្តហោះ Boeing 787 ចុះចតនៅលើផ្ទាំងទឹកកក នៃតំបន់អង់តាក់ទិក។
វិទ្យាស្ថាន Polar បានអះអាងថា នេះគឺជាយន្តហោះធុនធំ ដំបូងគេ ដែលបានចុះចត នៅក្នុងតំបន់នេះ ហើយប្រតិបត្តិការចុះចតដូច្នេះបានបើកឱកាសថ្មី សម្រាប់ការដឹកជញ្ជូនទ្រង់ទ្រាយធំ នៅក្នុងតំបន់អង់តាក់ទិក។
យន្តហោះដែលបានដឹកអ្នកដំណើរ ៤៥នាក់ និងសម្ភារៈស្រាវជ្រាវ ទម្ងន់ ១២ តោនបានចុះចត នៅលើផ្ទាំងទឹកកក Queen Maud Land ក្នុងទ្វីបអង់តាក់ទិក ។
យន្តហោះមួយគ្រឿងនេះត្រូវបានតាមដានដោយផ្ទាល់ នៅពេលចុះចតលើផ្លូវសម្រាប់ចំណត ប្រវែង៣០០០ម៉ែត្រ នៅលើផ្ទំាងទឹកកក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ