កឋិនទានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាក្នុងពុទ្ធសីមា វត្តភ្នំតូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កឋិនទានដែលផ្តូចផ្តើមឡើងដោយ ឯកឧត្តម សំ សារ៉ាត និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ លី សុធារី រួមនិងព្រឹទ្ធមហាឧបាសក ប៉ិច សំ ព្រឹទ្ធមហាឧបាសិកា ហែម មួន និងពុទ្ធបរិស័ទជាច្រើនទៀតបានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាក្នុងពុទ្ធសីមា វត្តភ្នំតូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
Read- កឋិនទានដែលផ្តូចផ្តើមឡើងដោយ ឯកឧត្តម សំ សារ៉ាត និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ លី សុធារី រួមនិងព្រឹទ្ធមហាឧបាសក ប៉ិច សំ ព្រឹទ្ធមហាឧបាសិកា ហែម មួន និងពុទ្ធបរិស័ទជាច្រើនទៀតបានដង្ហែទៅវេប្រគេនព្រះសង្ឃគង់ចំាព្រះវស្សាក្នុងពុទ្ធសីមាវត្តភ្នំតូច ស្ថិតនៅឃុំរលំាងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃអាទិត្យ ៩កើត ខែកត្តិក ឆ្នំាថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី១៩ ខែវច្ឆិកាឆ្នំា២០២៣ ដើម្បីនំាយកបច្ច័យចូលរួមកសាងសមិទ្ធិផលនានា នៅក្នុងទីអារាមអោយមានការរូកចំរើនថែមទៀត។
ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាស ដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបង្ហាញថា៖ ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏មានផល្លានិសង្ឃ ច្រើនជាងទានទាំង ពួង។តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៏។ បុណ្យកឋិនទាននេះក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ។
តាមទំនៀមទំលាប់ ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុង មនុស្សលោក និងទេវលោកក្នុងអនាគត។ កំលាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណខន្ធ័យុទ្ធជនយុទ្ធនារីដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិមាតុ ភូមិ។
គួបញ្ជាក់ថាបច្ចយ័ដែលប្រមូលបានពីអង្គកឋិនទានបានចំនួន១៣៥លានរៀល ដើម្បីចូលរួមកសាងសមិទ្ធិផលនានាក្នុងពុទ្ធសីមាវត្ត ភ្មំតូចនេះអោយមានការីកចចំរើនប្នធេមទៀត៕ (អត្ថបទ៖ សុខ ណេត)