ថវិកាធានារ៉ាប់រងសង្គមជាង៧០លានរៀល ត្រូវបាន ប្រគល់ជូន គ្រួសារសពអតីតយុទ្ធជនចំនួន ១០គ្រួសារ

កំពង់ធំ៖ ថវិកាធានារ៉ាប់រងសង្គម ចំនួន ៧៤.០១៧. ៦៨០រៀល ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយនឹងថ្នាក់ដឹកនាំ នៃមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ធំ បាននាំយក ទៅប្រគល់ ជូនគ្រួសារសពអតីតយុទ្ធជនពលីចំនួន១០គ្រួសារ រស់នៅ តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ។

លោកស្រី កែវ ចន្ធូ ប្រធានការិយាល័យបេឡាជាតិ អតីត យុទ្ធជនខេត្តកំពង់ធំ បានជម្រាបជូនក្រុមគ្រួសារសព អតីតយុទ្ធជន អំពីរបបថវិកាធានារ៉ាប់រងសង្គម ដែលគ្រួ សារនីមួយៗ ត្រូវទទួលបានទៅតាមឋានន្តរសក្តិ និង អតីតភាពការងារ របស់សពអតីតយុទ្ធជននីមួយៗ ដែលត្រូវបានទទួលថវិកាធានារ៉ាប់រងសង្គម នៅពេលនេះ ។
ក្នុងឱកាសនេះឧត្តមសេនីយ៍ទោ សោម ស៊ុន បាន បញ្ជាក់ ថា ក្រោមការយកចិត្តទុកដាក់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា  និងក្រោមការចង្អុល ណែនាំរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម លោកបានយកចិត្តទុកដាក់គ្រប់បែប យ៉ាង ពីសុខទុក្ខបងប្អូនអតីតយុទ្ធជននៅគ្រប់ទីកន្លែង និង គ្រប់ពេលវេលា ព្រោះបងប្អូនអតីតយុទ្ធជនបាន ចូលរួមចំណែក ធ្វើឲ្យប្រទេសជាតិយើងមានសុខ សន្តិភាពពេញលេញដូចសព្វថ្ងៃនេះ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ថវិកាធានារ៉ាប់រងសង្គម ដែលប្រគល់ជូនគ្រួសារ សពអតីតយុទ្ធជននេះ គឺដោយសារការផ្ដួចផ្ដើមឡើង របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជា និងសម្តេច ធិបតី នាយករដ្ឋមន្ត្រី ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅ និងជាដើមទុន ក្នុងការប្រកបមុខរបររកទទួលទានរបស់ក្រុមគ្រួសារសពអតីតយុទ្ធជន ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner