ក្រសួងអប់រំបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យប្រឡងសញ្ញាបត្រ បាក់ឌុប ដើម្បីវាយតម្លៃអ្វីដែលបានកើតឡើងក្នុងពេល ប្រឡង
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ កិច្ច ប្រជុំ ក្រុមប្រឹក្សាវិន័យប្រឡងសញ្ញាបត្រមធ្យម សិក្សា ទុតិយភូមិ ឬដែលនិយាយរត់មាត់ថា បាក់ឌុប ដើម្បីវាយ តម្លៃកំណត់ហេតុ និងស្ថានទម្ងន់ទោសចំពោះករណី មិនប្រក្រតីនានាក្នុងអំឡុងពេលប្រឡងនាពេលកន្លងមក។
ក្នុងកិច្ចប្រជុំមានការចូលរួមដោយផ្ទាល់ពី ឯកឧត្ដម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង មន្ត្រីមកពី អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។កិច្ច ក្នុងគោល បំណងដើម្បីវាយតម្លៃកំណត់ហេតុ និងស្ថានទម្ងន់ទោស ចំពោះករណីមិនប្រក្រតីនានាក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖០៦ វិច្ឆិកា ២០២៣ នេះឈានទៅដាក់ ចេញជាគោលការណ៍ បទប្បញ្ញត្តិក្រើនរំលឹកបង្ការបាតុភាពផ្សេងៗក្នុងការប្រឡងនាពេលអនាគត។
ប្រភពខាងលើនេះបានបញ្ជាក់ដែរថាកិច្ចប្រជុំនេះបានផ្ដោតពិភាក្សាសំខាន់លើការកំណត់កម្រិតទណ្ឌកម្មការដាក់ពិន័យចំពោះបេក្ខជនប្រឡងក៏ដូចជាគណៈកម្មការមេប្រយោគប្រធានអនុប្រធានមណ្ឌលគណៈកម្មការកណ្ដាលគណៈកម្មការត្រួតពិនិត្យអគារគណៈកម្មការអនុរក្សនៅតាមមណ្ឌលប្រឡងទូទាំងប្រទេសដែលបានល្មើសបទប្បញ្ញត្តិ ឬអនុវត្តខុសគោលការណ៍ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ០៦ វិច្ឆិកា២០២៣កន្លងទៅនេះដើម្បីធានាឱ្យបាននូវសុក្រឹតភាពគោរពតាមគោលការណ៍ច្បាប់យុត្តិធម៌តម្លាភាព និងលទ្ធផលទទួលយកបាន៕ដោយ៖ម៉ាដេប៉ូ