អ៊ីស្រាអែល និងក្រុមហាម៉ាស យល់ព្រមការឈប់បាញ់គ្នា ដោយមានលក្ខខណ្ឌដោះលែងចំណាប់ខ្មាំង (Video Inside)
អត្ថបទដោយ៖
Apsara Net
ការឈប់បាញ់គ្នាលើកដំបូងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានគេយល់ព្រមជាមួយនឹងការដាក់លក្ខខណ្ឌដោះលែងចំណាប់ខ្មាំងខ្លះ និងការឈានដល់ដោះលែងអ្នកទោសប៉ាឡេស្ទីនថែមទៀត។ ការឈប់បាញ់ក្នុងជំហានដំបូងនេះ នឹងមានរយៈពេល៤ថ្ងៃសិន ដោយមានការយល់ព្រមដោះលែងចំណាប់ខ្មាំង៥០នាក់។ ការឈប់បាញ់ក្នុងជំហានបន្ទាប់ ត្រូវគេនិយាយថា នឹងយោងទៅតាមការដោះលែងចំណាប់ខ្មាំងម្តង ចំនួន ១០នាក់ ដែលជាថ្នូរនឹងការឈប់បាញ់មួយថ្ងៃ។ លោក ម៉ារ យ៉ារិទ្ធិ ធ្វើសេចក្តីរាយការណ៍