សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ “មានផ្លូវ មានក្តីសង្ឃឹម”
អត្ថប្រយោជន៍មហាសាលពីផ្លូវ គឺមានដូចជា ការសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ហើយថែមទាំងនឹងដើរតួជាកាតាលីករជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច ទាំងនៅតាមតំបន់ជុំវិញ និងនៅទូទាំងប្រទេស។
ផ្លូវជាតិលេខ៥ នេះ ជាខ្សែផ្លូវជាតិដែលវែងជាងគេ ហើយជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់ការតភ្ជាប់សេដ្ឋកិច្ចនៅតាមតំបន់ជុំវិញ ក៏ដូចជាការតភ្ជាប់រចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស។ ផ្លូវនេះ ក៏តភ្ជាប់យ៉ាងប្រទាក់ក្រឡាជាមួយបណ្ដាញខ្សែផ្លូវសំខាន់ៗជាច្រើន ពិសេសទៅកាន់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នៅក្នុងក្របខណ្ឌតំបន់ ផ្លូវជាតិលេខ ៥ ជាផ្នែកដ៏សំខាន់មួយនៃការតភ្ជាប់ពីប្រទេសចិន ឆ្លងកាត់មីយ៉ាន់ម៉ា ថៃ មកដល់កម្ពុជា និងបន្តទៅវៀតណាម ដែលផ្លូវនេះត្រូវបានគេហៅថា ផ្លូវអាស៊ានហាយវេ លេខ១ (AH1) ។
#ams1minute