ក្រសួងអប់រំបង្ហាញលទ្ធផលបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ៖ជាប់ ៩៨ ៤៦០ នាក់ ,និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡាបានប្រកាសឱ្យ ដឹងថាបេក្ខជន ប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យ ប្រឡង៖ ០៦ វិច្ឆិកា ២០២៣លទ្ធផលបេក្ខជនប្រឡងជាប់សរុប ចំនួន៩៨ ៤៦០ នាក់ឬស្មើប្រមាណ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជននិងកីឡានៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះបានឱ្យដឹងថាក្នុងការប្រកាស លទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅរសៀលម៉ោង៣ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត ។
ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕ដោយ៖ម៉ាដេប៉ូ