បេក្ខជនប្រឡងជាប់និទ្ទេស A ឆ្នាំនេះ មានចំនួនកើនឡើងជាង ៦០០នាក់បើប្រៀបធៀប ឆ្នាំ២០២២
(ភ្នំពេញ)៖ យោងតាមលទ្ធផល នៃការប្រកាសលទ្ធផលនៃបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថាបាក់ឌុបសម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣នោះបង្ហាញថា លទ្ធផលបេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួនសរុប ១ ៦៧៣នាក់ ខណៈការប្រឡងសញ្ញាបត្រ បាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២ មានបេក្ខជនប្រឡងជាប់និទ្ទេស A ចំនួនសរុបតែ ១០៤៩នាក់ ។
គួរបញ្ជាក់ថាបើតាមការប្រកាសលទ្ធផលរបស់ក្រសួងអប់រំនាឆ្នាំ ២០២៣នេះដែរបង្ហាញថាបេក្ខជនប្រឡងជាប់សរុប ៩៨ ៤៦០ នាក់ ត្រូវជា ៧២,៨៩ ភាគរយនៃចំនួន បេក្ខជនមកប្រឡង ។ បេក្ខជនជាប់និទ្ទេស A ចំនួន ១ ៦៧៣ នាក់, និទ្ទេស B ចំនួន ៦ ៩៦៤ នាក់និទ្ទេស C ចំនួន ១៨ ៣០៨ នាក់, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់, និង និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់។

ដោយឡែកបើយោងតាមស្តិតិការប្រឡងសញ្ញាបត្រ បាក់ឌុប សម័យប្រឡង៖ ៥ ធ្នូ ២០២២វិញបានបង្ហាញថា ចំពោះលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា ៧២.៣៣ ភាគរយនៃចំនួនបេក្ខជនមក ប្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន ១០៤៩ នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣ នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់, និងនិទ្ទេស E ចំនួន ៣២៤៥០នាក់ ។
គួរបញ្ជាក់ថាការប្រឡងបាក់ឌុបនាឆ្នាំ២០២៣នេះដែរ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥ ៥៤៣បន្ទប់ ។
ដោយឡែកការប្រកាសលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ នឹងប្រព្រឹត្តទៅនៅរសៀលម៉ោង៣ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ រាជធានីភ្នំពេញ និង ខេត្តកណ្តាល និងព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៣ សម្រាប់ខេត្តដទៃទៀត ៕


ដោយ៖ ម៉ាដេប៉ូ