ប្រធានាធិបតីកូរ៉េខាងត្បូងប្តេជ្ញាពង្រឹងចំណងមិត្តភាពជាមួយអង់គ្លេស អំឡុងទស្សនកិច្ចផ្លូវរដ្ឋ
ឡុងដ៍៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយចក្រភពអង់គ្លេស នៅថ្ងៃទីពីរ នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោកនៅចក្រអង់គ្លេស កាលពីថ្ងៃពុធ សប្តាហ៍នេះ។
លោកប្រធានាធិបតីបានបញ្ជាក់ពីជំហរបែបនេះ ក្នុងពេលជួបពិភាក្សាការងារ ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak នៅការិយាល័យនាយរដ្ឋមន្ត្រី Downing Street ក្នុងទីក្រុងឡុងដ៍។
នៅក្នុងជំនួបនោះ មេដឹកនាំទំាំងពីរបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីមួយ ក្នុងគោលដៅ
ធ្វើឱ្យទំនាក់ទំនងដ៏យូរអង្វែង រវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ និងបង្កើន កិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យា ការពារជាតិ និងសន្តិសុខ។
មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នា លើការចាប់ផ្តើមការចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងចក្រភពអង់គ្លេស និងកូរ៉េខាងត្បូងផងដែរ។

គួរបញ្ជាក់ថា លោកប្រធានាធិបតីកូរ៉េខាងត្បូងកំពុងបំពញទស្សនកិច្ចផ្លួវរដ្ឋ នៅចក្រភពអង់គ្លេស រយៈពេលបីថ្ងៃ ដោយបានចាប់ផ្តើម តាំងពីថ្ងៃអង្គារ សប្តាហ៍នេះ។ លោក Yoon Suk Yeol ក៏បានចូលរួមវេទិកាធុរកិច្ច នៅទីនោះផងដែរ។ ក្រៅពីនេះ លោកថែមទាំងបានជួបមេដឹកនាំគណបក្សប្រឆាំង លោក Keir Starmer និងមានកម្មវិធីមួយចំនួនទៀត៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត