គណៈប្រតិភូជាន់ខ្ពស់ក្រសួងប្រៃសណីយ៍កម្ពុជា ចូលរួមវេទិកា នាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ចប្រៃសណីយ៍ នៅប្រទេសថៃ
(ប្រទេសថៃ)៖ លោកជំទាវ ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការ ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួង ចូលរួមវេទិកានាយកប្រតិបត្តិប្រៃសណីយ៍ និងវេទិកាធុរកិច្ច ប្រៃសណីយ៍លើកទី១០ ដែលរៀបចំដោយសហភាពប្រៃសណីយ៍ អាស៊ីប៉ាស៊ីហ្វិក (APPU) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ វេទិកានេះ មានការ ចូលរួមពីអ្នកធ្វើគោលនយោបាយ ថ្នាក់ដឹកនាំធុរកិច្ច អ្នកស្រាវជ្រាវ ប្រតិបត្តិករប្រៃសណីយ៍ និងអ្នកផ្គត់ផ្គង់សេវាពាក់ព័ន្ធប្រៃសណីយ៍ ជាច្រើនរូប ព្រមទាំងមានការដាក់តាំងពិព័រណ៍ដំណោះស្រាយថ្មីៗ ដែលប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ពីបណ្តាក្រុមហ៊ុននានា។

នៅក្នុងវេទិកាធុរកិច្ចនេះដែរ ក៏មានការធ្វើបទបង្ហាញ និងកិច្ចពិភាក្សា ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធអំពី (១)ការវិវត្តនៃទីផ្សារ ប្រៃសណីយ៍ និងកាលានុវត្តភាពនៅក្នុងយុគសម័យឌីជីថល (២)ការ អភិវឌ្ឃ ជំនាញ ការធ្វើពិពិធកម្ម និងបរិយាបន្ននៃកម្លាំង ពលកម្មក្នុងវិស័យប្រៃសណីយ៍ (៣) នវានុវត្តន៍ជាមួយបរិវត្តកម្ម ឌីជីថល ដើម្បីពង្រឹងភាពធន់ក្នុងវិស័យប្រៃណីយ៍ (៤)កិច្ចសហការ និងសហប្រតិបត្តិការក្នុងតំបន់ (៥)បញ្ហាប្រឈមនិងដំណោះ ស្រាយ លើផ្នែកឡូជីស្ទិកសម្រាប់គាំទ្រដល់ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និង(៦) តួនាទីរបស់ធុរកិច្ចថ្មីឌីជីថល ក្នុងប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍។
ក្នុងឱកាសនោះដែរ គណ:ប្រតិភូកម្ពុជាបានជួបប្រជុំជាមួយលោក អគ្គលេខាធិការនៃសហភាពប្រៃសណីយ៍អាស៊ីប៉ាស៊ីហ្វិក(APPU) ដើម្បីពិភាក្សាការងារ ពិសេសការត្រៀមសម្រាប់កិច្ចប្រជុំរបស់ ក្រុម ប្រឹក្សា ប្រតិបត្តិនៃសហភាព APPU ដែលកម្ពុជានឹងធ្វើ ជាម្ចាស់ ផ្ទះ នៅឆ្នាំ២០២៤ ៕



ដោយ ៖ ង៉ាន់ ទិត្យ