លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដាក់ទិសដៅ ឱ្យកង កម្លាំ ង ទាំងអស់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រះរាជ ពិធី បុណ្យ អំទូក
(ភ្នំពេញ)៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ បាន រៀប ចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមវត្តមាន លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ ដើម្បីត្រួតពិនិត្យអនុវត្តតួនាទី ភារកិច្ច និងពង្រឹងការងារការ ពារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានខណ្ឌ ជាពិសេសក្នុងឱកាសពិធីបុណ្យអ៊ុទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែ នាពេលខាងមុខនេះ ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលា ម៉ោង ១៥:០០រសៀល ដោយមានការចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការ រងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ គណៈនាយករដ្ឋបាល លោក-លោកស្រីប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង០៨ លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៨ និងអ្នកពាក់ព័ន្ធ។
នៅក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានដាក់ផែនកាឱ្យកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវពង្រឹង ការ ងារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គ្រប់គោលដៅទាំងអស់ ទាំងថ្ងៃទាំងយប់ ចាប់ពីថ្ងៃនេះរហូតដល់ចប់ព្រះរាជពិធីបុណ្យអ៊ំទូក ដោយបែងចែកកម្លាំងប្រចាំការនិងចុះល្បាតតាមមូលដ្ឋាន ជាពិសេស ត្រូវចុះត្រួតពិនិត្យតាមទីតាំងទិញ-លក់អេតចាយ ទាំងអស់ ដោយធ្វើការណែនាំម្ចាស់ទីតាំងហាមកុំឱ្យ ទិញរបស់ ចោរកម្ម ដូចជាខ្សែភ្លើង គម្របលូដែក និងឧបករណ៍ដែល សង្ស័យថា ជាគ្រឿងផ្ទុះ ឬជាគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សូមកុំ មើលរំលងអោយសោះ ដាច់ខាតកុំមើលស្រាលទីតាំងទិញ លក់ អេតចាយ…។

ចំណុចមួយទៀតត្រូវពង្រឹងការចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈ គ្រប់ផ្លូវទាំងអស់ ហាមមិនអោយដាក់តាំងលក់សម្ភារ ផ្សេងៗ លើចិញ្ចើមផ្លូវជាពិសេសផ្លូវលេខ៣៦៩ ចាប់ពីគល់ស្ពានព្រះមុនីវង្ស ទៅដល់ច្រាំងបាក់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ២ និងផ្លូវលេខ៣៦៩ ស្ថិតក្នុងសង្កាត់ច្បារអំពៅទី១ , សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ដោយឡែកបញ្ហាបរិស្ថានអនាម័យក៍ត្រូវយកចិត្តទុកដាក់ដែរ ជាពិសេស ក្នុងថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអ៊ំទូក ត្រូវយកចិត្តទុកដាក់ ប្រមូលសម្រាមកុំអោយមានការកកស្ទះអោយសោះ ។
ក្នុងកិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំឱ្យលោក-លោកស្រី ជាអភិបាលរងខណ្ឌ, លោក-លោកស្រី ជាចៅសង្កាត់ ទាំង០៨ ដែលជាថ្នាក់ដឹកនាំនៅមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេល ដែលសម្តេចអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងពិធីផ្សេងៗ ពាក់ព័ន្ធ កិច្ចការងាររដ្ឋបាលសាធារណៈនៅតាមមូលដ្ឋាន ហើយយក ប្រសាសន៍របស់សម្តេចមកអនុវត្តភ្លាម ៕


សណ្តោស