វិវាទចំនួន ១២ករណី នៅខេត្តកំពត ត្រូវបានលើកយកមកដោះស្រាយ ក្រៅប្រព័ន្ធតុលាការ

កំពត៖ សំណុំរឿងវិវាទ១២ករណីត្រវបាន លើកដោះស្រាយក្រៅប្រព័ន្ធ តុលាការ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលមហា ជន សាលា ខេត្តថ្មី ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធិនិន អភិបាលខេត្ត និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត

ឯកឧត្តម ម៉ៅ ធិនិន អភិបាលខេត្តបានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជាក្នុងអាណត្តិទី៧នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានរៀបចំ និងបង្កើតឱ្យមានអាជ្ញាធរជាតិ ដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែរ ក្នុងគោលបំណងដើម្បីជា យន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា សំដៅលើក កម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័សនៃការដោះស្រាយវិវាទ ។ឯកឧត្តមបន្តថា តាមរយៈការសម្រុះសម្រួល ផ្សះផ្សាក្រៅប្រព័ន្ធ តុលា ការ ក្នុងគោល បំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាម សាលាជម្រះក្តី បង្ខិតសេវាដោះស្រាយវិវាទឱ្យកាន់តែទៅកៀក នឹង ប្រជាពលរដ្ឋនៅមូលដ្ឋាន ធានាបាននូវភាពសុខដុមរមនា និងយុត្តិធម៌ ក្នុងសង្គមជាតិ។

ប្រជាពលរដ្ឋ បានលើកឡើងថា យន្តការនៃការដោះស្រាយវិវាទក្រៅ ប្រព័ន្ធតុលាការរបស់ឯកឧត្តមអភិបាលខេត្ត ក្រោមយន្តការ ឈ្នះ ឈ្នេះ បានធ្វើឱ្យប្រជាពលរដ្ឋទទួលបាននូវភាពពិតប្រាកដ មានសុក្រិត យុត្តិធម៌ ព្រមទាំងទទួលយកបានទាំងសងខាងរវាងគូរទំនាស់។

សូមបញ្ជាក់ថា ក្នុងសំណុំរឿងទាំង ១២ករណីដែលលើកយកមក ដោះ ស្រាយនាថ្ងៃនេះ ភាគច្រើនជាវិវាទដីធ្លីរវាងម្តាយនឹងកូន រវាងបង ប្អូនបង្កើត និងករណីជំពាក់ប្រាក់។ ហើយសំណុំរឿងវិវាទដីធ្លីរវាង ម្តាយនឹងកូន បងប្អូនបង្កើត ត្រូវបានសម្របសម្រួលបញ្ចប់ សះជាគ្នា ដោយភាគីទាំងសងខាងទទួលយកតាមយន្តការដោះស្រាយរបស់ឯកឧត្តមអភិបាលខេត្ត៕ដោយ ៖ សិលា សារិន

ads banner