ចិនបន្តគាំទ្រការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន

ភ្នំពេញ៖ ចិន បានបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន ។ នេះបើតាម សេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានអនុញ្ញាត ឱ្យគណៈ ប្រតិ ភូសភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយ លោកជំទាវ ស៊ិន យៀកយៀក (Shen Yueyue) អនុប្រធានសភាប្រឹក្សា នយោ បាយ ប្រជាជនចិន នៅវិមាន ៧មករា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

ក្នុងជំនួបនេះ លោកជំទាវ បានពាំនាំនូវការសួរសុខទុក្ខពីឯកឧត្ដម ស៊ី ជីនពីង ប្រធានាធិបតី និងឯកឧត្ដម វ៉ាង ហួយនឹង ប្រធានសភា ប្រឹក្សា នយោ បាយប្រជាជនចិនជូនចំពោះសម្តេចតេជោ និងថ្នាក់ ដឹកនាំ គណបក្ស ព្រមទាំង បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូន ប្រជាជន។ ទស្សនកិច្ចរបស់លោកជំទាវលើកនេះ បានជំរុញបន្ថែមទៀតនូវការ អនុវត្ត កិច្ចសហប្រតិបត្តិការ ជាក់ស្តែងនៅក្នុងការកសាងសហគមន៍ ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្តង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។

សម្តេចតេជោបានថ្លែងអំណរគុណចំពោះសារលិខិតអបអរសាទររបស់ អគ្គលេខាធិការបក្សកុម្មុយនីស្ត ចិន ជូនចំពោះគណបក្សប្រជាជន កម្ពុជា ក្នុងឱកាសខួបលើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពី ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ និងបានថ្លែងអំណរគុណចំពោះ វិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការ ចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ក្នុងការចូលរួម ពង្រឹង ឯករាជ្យភាពកម្ពុជា។

ភាគីចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវ កំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កាសម្រាប់ប្រទេសជាតិ និងប្រជាជន។

ក្នុងបរិបទដែលនយោបាយអន្តរជាតិកំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរប្តេជ្ញាចិត្តបន្តគាំទ គា្នទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ឱ្យកាន់ស៊ីជម្រៅថែមទៀត។

ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ កសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ា អភិវឌ្ឍន៍របស់ ប្រទេសរៀងៗខ្លួន។

ភាគីទាំងពីរបានប្តេជ្ញាបន្តបង្កើននូវសមិទ្ធិផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្មនិងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆារ និង អង្ករ» ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែល ថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរបានឯកភាពគ្នា ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner