២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ១៧៥ករណី (Video Inside)
អត្ថបទដោយ៖
Apsara Net
ប្រទេសទូទាំងអាស៊ានទាំងមូល មានតែប្រទេសហ្វីលីពីន មួយប៉ុណ្ណោះ ដែលមានឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសហ្វីលីពីនថ្ងៃនេះ មានការឆ្លងចំនួន ១៧៥ករណី។ ការឆ្លងថ្មីកូវីដ១៩ ថ្ងៃនេះ បានកើនឡើងចំនួន ៦១ករណី បើប្រៀបធៀបនឹងការឆ្លងកាលពីថ្ងៃម្សិលមិញ ក្នុងក្របខណ្ឌទូទាំងអាស៊ានទាំងមូល។
ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៦ម៉ឺន ៥ពាន់ ៥១២ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៨៨នាក់ ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៨លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕