ចំនួនសត្វស្លាបប្រភេទកម្រនៅដែនជម្រកសត្វព្រៃកែវសីមាក្នុងឆ្នាំ២០២៣ខ្លះកើនឡើង និង ខ្លះទៀតថយចុះ
(ភ្នំពេញ)៖ក្នុងការសិក្សាស្រាវជ្រាវឆ្នាំ២០២៣នេះ គេបានរកឃើញ ថា ចំនួនសត្វស្លាបប្រភេទកម្រនៅដែនជម្រកសត្វព្រៃកែវសីមា ខេត្ត មណ្ឌលគិរី ខ្លះកើនឡើង និង ខ្លះទៀតថយចុះ ដែលជាក្តីមួយ គួរ ព្រួយបារម្ភ ។
បើតាមទីភ្នាក់ងារសហរដ្ឋអាមេរិក USAID មរតកបៃតង បានឱ្យដឹង ថា៖ ក្នុងអំឡុងរដូវធ្វើសំបុកឆ្នាំ ២០២៣ សំបុកសត្វត្រដក់តូចចំនួន ៤០ ត្រូវបានគេរកឃើញ និងត្រូវបានការពារ ដែលបង្ហាញពីការកើន ឡើងគួរឱ្យកត់សម្គាល់ពីសំបុកចំនួន ២៧ ដែលបានកត់ត្រាទុក ក្នុង ឆ្នាំ២០២២។ ផ្ទុយទៅវិញ សត្វត្រយងយក្សដែលជិតផុត ពូជត្រូវ បាន គេរកឃើញការថយចុះនៃចំនួនសំបុកដែលត្រូវបានត្រួតពិនិត្យ និងការពារនៅឆ្នាំ ២០២៣ ដោយមានតែសំបុកមួយប៉ុណ្ណោះត្រូវ បានរកឃើញ ហើយកូនសត្វត្រយងយក្សពីរក្បាលបានហើរ ចេញពីសំបុកដោយជោគជ័យ បើធៀបកាលពីឆ្នាំ ២០២២ ដែលឆ្នាំនោះសំបុកពីរត្រូវបា នការពារ ហើយកូនសត្វត្រយងយក្ស បីក្បាលបានហើរចេញពីសំបុកដោយជោគជ័យ។
ការធ្លាក់ចុះនេះឆ្លុះបញ្ចាំងពីបញ្ហាប្រឈមក្នុងការស្រាវជ្រាវតាមដាននៃប្រភេទសត្វជិតផុតពូជដែលនៅសេសសល់ក្នុងចំនួនដ៏តិចតួចនេះ ហើយក៏បង្ហាញពីសារៈសំខាន់នៃការការពារសត្វស្លាប កម្រ ដែលនៅសេសសល់ទាំងនេះផងដែរ។
គួរបញ្ជាក់ថាដែនជម្រកសត្វព្រៃកែវសីមាន ខេត្ត មណ្ឌលគិរី ជាជម្រកនៃប្រភេទសត្វស្លាបទឹក និងប្រភេទសត្វស្លាបហើរ ដ៏កម្រជាច្រើន។ ព្រៃស្រោងស្ងួតនៅភាគខាងលិចនៃតំបន់ ការពារធម្មជាតិ ក៏ផ្តល់នូវជម្រកដ៏ល្អឥតខ្ចោះសម្រាប់ប្រភេទសត្វ ជិតផុតពូជដូចជា សត្វត្រយងយក្ស សត្វក្រៀល និងសត្វត្រដក់ តូចក្នុងការស្វែងរកចំណី បង្កាត់ពូជ និងធ្វើសំបុកនៅក្នុងដែនជម្រក សត្វព្រៃដែលអាចផ្ដល់សុវត្ថិភាពឱ្យពួកវាបាន។
ដើម្បីអភិរក្សសត្វស្លាបដ៏កម្រទាំងនេះ USAID មរតកបៃតង សហការជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បាន បង្កើតកម្មវិធីការពារសំបុកសត្វស្លាបជិតផុតពូជនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា៕
ដោយ៖ម៉ាដេប៉ូ