អ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំបេក្ខជនវ័យចាស់ជាងគេ នៅតែ បន្ត ធ្លាក់ សញ្ញាបត្របាក់ឌុប
(ភ្នំពេញ)៖ក្នុងការប្រកាសលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ របស់ក្រសួងអប់រំបង្ហាញថាស្រ្តីវ័យចំណាស់ជាងគឺអ្នកស្រី ហែម ស៊ីណាត អាយុ ៥៨ឆ្នាំ នៅតែបន្តធ្លាក់ដដែល។
យោងតាមលទ្ធផលនៃការប្រឡងនេះដែរអ្នកស្រីហែម ស៊ីណាត បាន ធ្លាក់ស្ទើរគ្រប់មុខវិជ្ជា លើកលែងតែមុខវិជ្ជាភូមិវិជ្ជាមួយគត់ ដែលអ្នកស្រីបានជាប់និទ្ទេស E ។
អ្នកស្រីហែម ស៊ីណាត អាយុ ៥៨ឆ្នាំដែលមានវ័យចំណាស់ជាងគេ ត្រូវបានលើកទឹិកចិត្តនិងអ្នកស្រី បានប្រឡងនៅមណ្ឌល អនុវិទ្យាល័យ ទឹកថ្លា ខេត្ត បន្ទាយមានជ័យ ។
គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត គឺជា អ្នកគ្រូអក្ខរកម្ម សព្វថ្ងៃ រស់នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ។
គួរបញ្ជាក់ថាអ្នកស្រី ហែម ស៊ីណាត រៀនបានជាប់ឌីប្លូមនៅស្រុក កំណើតនៅខេត្តកំពត ហើយចំណាកស្រុកទៅរស់នៅភូមិ ពាក់ស្បែក ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីឆ្នាំ១៩៨៥ ហើយបន្តទៅរស់នៅភូមិ ថ្មរមៀលខាងកើត ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ នាឆ្នាំ២០០៨ ៕
ដោយ៖ម៉ាដេប៉ូ