សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយស្ថាប័ន ជំនាញ បើកយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក

(សៀមរាប)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានសហការជាមួយមន្ទីរស្ថាប័នពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិទ្យាល័យ ១០មករា ១៩៧៩ បានបើកយុទ្ធនាការស្ដីពីការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ ដើម្បីអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេល ខាងមុខ ដើម្បីជាការពញ្ញាក់ស្មារតី ដល់អ្នកធ្វើដំណើរឲ្យ ចូលរួមគោរ ពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ចូលរួមចំណែកកាត់ បន្ថយ អត្រាការស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ ចរាចរណ៍ ។

លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហម កម្ពុជាខេត្តសៀមរាប ថ្លែងថា ប្រជាពលរដ្ឋក៏ដូចជាអ្នកប្រើ ប្រាស់ផ្លូវត្រូវមានការប្រុងប្រយ័ត្នដោយប្រកាន់ខ្ជាប់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ គឺថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

សូមជម្រាបថា នៅក្នុងយុទ្ធនាការនេះ ក្រុមការងារបានបែងចែកជា ៥គោលដៅ រួមមាន៖១-ទីតាំងភ្លើងសញ្ញាចរាចរណ៍ ចុងកៅស៊ូ ២- ទីតាំងភ្លើងសញ្ញាចរាចរណ៍ ផ្លូវលោកតាណឺយ ៣-ទីតាំងភ្លើងសញ្ញាចរាចរណ៍ សួនច្បារព្រះរាជដំណាក់ ៤-ទីតាំងភ្លើងសញ្ញាចរាចរណ៍ អូតែលសុខា ៥-ទីតាំងភ្លើងសញ្ញាចរាចរណ៍ វិទ្យាល័យសម្តេចឪ ។

ការចុះយុទ្ធនាការនេះដើម្បីធ្វើការអបំរំផ្សេព្វផ្សាយ ការចែកខិតបណ្ណអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសាធារណៈជនឱ្យយល់ដឹង ពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចារចរណ៍នានានៅតាមដងផ្លូវ។

ជាមួយនោះក្រុមការងារក៏បានរៀបចំសំណួរចម្លើយស្តី ពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដើម្បីទទួលរង្វាន់បានចំនួន ៧០មួក បានបិទចំណាំង ផ្លាតតូចធំនៅតាមយានយន្តអ្នកដំណើរ ៥០០សន្លឹក, ចែកសៀវភៅពាក់ព័ន្ធនឹងច្បាប់ចរាចរផ្លូវគោក បានចំនួន ២០០០ក្បាល, សៀវភៅ អ្វីដែលអ្នកបើកបងគួរយល់ដឹង ២០០០ក្បាល, រូបភាពពីការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ ខិតប័ណ្ឌខ្ញុំអាចធ្វើបាន រូបសញ្ញាចរាចរ និងប្រកាសសំខាន់ៗ ជាង ៦០០០ពសន្លឹកទៀតផង ៕

ដោយ ស៊ាន សុផាត

ads banner