ឧត្តមសេនីយ៍ត្រី នៃ និយម៖ ទោះបីជានាយទាហានយើង ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់យោធិនជំនាន់ក្រោយ

(កណ្តាល)៖ ឧត្តមសេនីយ៍ត្រី នៃ និយម បានលើកឡើងថា 4ទោះបីជានាយទាហានយើង ត្រូវបានសម្រាកពីការងារ ប៉ុន្តែបានបន្សល់ទុកស្នាដៃ និងបទពិសោធន៍ជាច្រើនសម្រាប់ យោធិនជំនាន់ក្រោយ ហើយរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក សូមចងចាំជានិច្ចចំពោះការលះបង់ និងគុណបំណាច់ដ៏ធំធេងនេះ។

ប្រសាសន៍លើកឡើង របស់ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ធ្វើឡើងនៅព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជួបសំណេះ សំណាល នាយទាហានចូលនិវត្តន៍ និងពិការរបស់ តំបន់ប្រតិ បត្តិការសឹករងកណ្តាលចំនួន០៩នាក់ ដោយមានការអញ្ជើញ ចូលរួម ពីលោក មេបញ្ជាការរងនាយសេនាធិការរង និងជំនាញពាក់ព័ន្ធ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម បានមានប្រសាសន៍លើករំលឹកឡើងពីស្នាដៃ មហាពលិកម្មដ៏ធំធេងរបស់យោធិនយើង ដែលកន្លងបានតស៊ូពុះពារគ្រោះថ្នាក់ និង ឧបស័គ្គនានាជាច្រើនដើម្បីបុព្វហេតុ ការពារ ជាតិមាតុភូមិ ចូលរួមក្នុងក្នុងនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ធ្វើប្រទេសជាតិ មានសុខសន្តិភាពដល់បច្ចុប្បន្ន ។

ឯកឧត្តម ក៏បានសំណូមពរបងប្អូន ពេលត្រឡប់ទៅជីវភាព ជាប្រជាពលរដ្ឋស៊ីវិលវិញ សូមយកចិត្តទុក ដាក់គោរពច្បាប់របស់រដ្ឋ ចូលរួមគ្រប់សកម្មសង្គមផងដែរ។
ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភជូននាយទាហានទាំង០៩នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ១០ម៉ឺនរៀល និងលិខិតថ្លែងអំណរគុណចំនួន ០១ផងដែរ ៕

ដោយ ៖ ង៉ាន់ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner