រាជធានីភ្នំពេញ ត្រៀមបន្ទប់ទឹក បង្គន់អនាម័យជិត ៦០០បន្ទប់ និង កម្លាំងបោសសំអាត ជាង ៣០០នាក់ ក្នុងព្រះរាជពិធីបុណ្យអុំទូក

ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹ្ជញ្ជូនរាជធានីភ្នំពេញ បានលើកឡើងថា មកដល់ពេលនេះ រាចធានីភ្នំពេញ បានតុបតែងកែលម្អរ សម្រេចបានជាង ៩០ភាគរយហើយ ក្នុងនោះត្រៀមកំលាំងតុបតែងភ្លើង ត្រៀមកម្លាំងបោសសំអាតជាង ៣០០នាក់ ដោយចាប់ពីម៉ោង ១១យប់ ដល់ ៦ព្រឹក បានរៀបចំបន្ទប់ទឹកបង្គន់អនាម័យ ៥៦៧បន្ទប់ ទាំងបង្គន់សាធារណៈនិងសម្រាប់កីឡាករ សម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋមកកម្សាន្តក្នុងរាជធានីភ្នំពេញនាពេលបុណ្យអុំទូកឆាប់ៗនេះ ។

លោក សាំ ពិសិដ្ឋ បានលើកឡើកបែបនេះ នៅក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីព និងសំពះព្រះខែ អកអំបុក នៅសាលារាជធានីភ្នំពេញព្រឹកថ្ងៃទី២២ វិច្ឆិកា២០២៣នេះ ស្ថិតក្នុងអធិបតីភាព លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធ័សំខាន់ៗក្រោមឱវ៉ាទជាច្រើនរូបទៀត ។

តាមគម្រោងព្រះរាជពិធីឆ្នាំនេះនឹងមាន ទូក ង ចូលរួមប្រណាំងប្រមាណជាង ៣០០ទូក ក្នុងនោះរាជធានីភ្នំពេញមានប្រមាណជាង ៤០ទូក មានកីឡាករ កីឡាការិនីចំណុះទូកប្រមាណជិត ២ម៉ឺននាក់និងមានប្រទីពចូលរួមប្រមាណជាង ៣០ប្រទីព។

ចំពោះទីតាំងសម្រាប់ការស្នាក់នៅរបស់កីឡាករចំណុះទូក ត្រូវបានបែងចែកជា២ទីតាំង ក្នុងនោះ នៅអតីតៈឃ្លាំងសាំងក្នុងខណ្ឌឬស្សីកែវមួយទីតាំង និងនៅខាងកើតទន្លេសាបក្នុងដីអភិវឌ្ឍន៍ OCIC ខាងជើងរង្វង់មូលនាងមច្ឆា ខណ្ឌជ្រោយចង្វាមួយទីតាំងទៀត ហើយទីតាំងទាំង ២នេះ នឹងការរៀបចំបណ្តាញទឹក ភ្លើងនិងបង្គន់អនាម័យយ៉ាងល្អប្រសើរផងដែរ ៕

ដោយ ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner