ADB បានអនុម័តប្រាក់កម្ចី ៥០លានដុល្លារដល់កម្ពុជា (Video Inside)

ធនាគារអភិវឌ្ឍន៍អាស៊ី ADB បានអនុម័តប្រាក់កម្ចី ៥០លានដុល្លារដល់កម្ពុជា ដើម្បីពង្រឹងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

យោងតាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី២៤វិច្ឆិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB កម្មវិធីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផល របស់កម្មវិធីរងទីមួយ ដើម្បីពង្រឹងគោលនយោបាយ និងក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់ការគ្រប់គ្រងចំណាយ និងចំណូលព្រមទាំងសមត្ថភាពស្រូបយក នៃក្រសួងដែលបានជ្រើសរើស ដើម្បីអនុវត្តន៍កំណែទម្រង់ PFM និងពង្រឹងទំនួលខុសត្រូវការងារត្រួតពិនិត្យ របស់អាជ្ញាធរសវនកម្មជាតិ។

ធនាគារ ADB ថ្លែងថា «កិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំង ក្នុងការជំរុញឌីជីថលភាវូបនីយកម្ម នៃប្រព័ន្ធ PFM និងការពង្រឹងសវនកម្មផ្ធៃក្នុង និងខាងក្រៅ គឺស្ថិតក្នុងចំណោមវិធានការកំណែទម្រង់ ដើម្បីកែលម្អប្រសិទ្ធភាពប្រតិបត្តិការ ជំរុញគណនេយ្យភាពហិរញ្ញវត្ថុ និងលើកកម្ពស់ការត្រួតពិនិត្យការចំណាយសាធារណៈ»។

នាយិកា ADB ប្រចាំប្រទេសកម្ពុជាលោកស្រី Jyotsana Varma បានមានថ្លែងថា៖ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈម នៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងដំណើរការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា»។

ads banner