ខេត្តបួនគ្រោងប្រកាសជាខេត្តអស់គ្រាប់មីននាចុងឆ្នាំនេះ (Video Inside)

កម្ពុជាគ្រោងនឹងប្រកាសដាក់ខេត្ដចំនួនបួនទៀត ជាខេត្តអស់មីននៅចុងឆ្នាំ២០២៣នេះ។ អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី នៅក្នុងពិធីបិទវគ្គជំនាញគ្រប់គ្រងចម្ការមីនថ្នាក់អាស៊ាន និងតំបន់លើកទី៦ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ បានថ្លែងថាខេត្ដទាំង៤ ដែលគ្រោងនឹងប្រកាសជាខេត្តអស់មីន រួមមាន៖ ខេត្ដក្រចេះ ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងខេត្ដរតនគិរី។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ទៀតថាក្នុងទិសដៅឆ្នាំ២០២៤-២០២៥ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន៧ដទៃទៀត ជាខេត្តអស់គ្រាប់មីន គឺខេត្ដកោះកុង ខេត្ដពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដប៉ៃលិន ខេត្ដបន្ទាយមានជ័យ ខេត្ដឧត្តរមានជ័យ និងខេត្ដព្រះវិហារ។

គិតរហូតមកទល់ពេលនេះ រាជធានីនិងខេត្តចំនួន១៤ហើយ ដែលត្រូវបានប្រកាសដាក់ជាខេត្ដគ្មានមីន ក្នុងនោះមាន៖ ខេត្តកែប ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តមណ្ឌលគិរី និងរាជធានីភ្នំពេញ។ កម្ពុជាបានដាក់ចេញនូវគម្រោងបំបាត់គ្រាប់មីនក្នុងដីឱ្យអស់ក្នុងឆ្នាំ២០២៥។

ads banner