២៤ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជាង ១ពាន់ ៦១៧ករណី (Video Inside)

តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ មានចំនួន ១ពាន់ ៦១៧ករណី ដែលបន្តកើនឡើងច្រើនដល់ចំនួន ១ពាន់ ៤០៩ករណី បើប្រៀបធៀបការឆ្លងកាលពីថ្ងៃម្សិលមិញ។

ការឆ្លងក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥នៅអាស៊ាន រួមមានប្រទេសសឹង្ហបុរី មានអ្នកឆ្លងចំនួន ១ពាន់ ១៩២ករណីច្រើនជាងគេ, ហ្វីលីពីន មាន ២០៨ករណី, ម៉ាឡេស៊ី មាន ១២១ករណី, ប្រុយណេ មាន ៩៥ករណី និងប្រទេសកម្ពុជា មានអ្នកឆ្លង ចំនួន ១ករណី តិចជាគេ ក្នុងចំណោមប្រទេសទាំង៥។

អាស៊ាន នារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៤៧ម៉ឺន ៩ពាន់ ២៧៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៨ពាន់ ៩៨៨នាក់ដដែល។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមាន ចំនួនជាង ៦៩៨លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៤ម៉ឺននាក់៕

ads banner