ប្រាសាទបាយ័ន ស.វទី១២ – ស.វទី១៣ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ រចនាបថបាយ័ន

ព្រះភ័ក្រទាំងបួនមានទឹកមុខញញឹមប្រិមប្រិយ បែរមុខទៅកាន់ទិសទាំង៤ ហាក់បីដូចជារង់ចាំស្វាគមន៍ភ្ញៀវយ៉ាងរាក់ទាក់ ឃើញស្នាមញញឹម ពព្រាយ នាំឱ្យយើងសប្បាយរីករាយ និងកោតស្ញប់ស្ញែងពីទេពកោសល្យនៃវីរស្ថាបត្យករ ដែលជាដូនតារបស់យើង។

ប្រាសាទនេះមានចម្លាក់ដ៏ល្អប្រណិតរៀបរាប់អំពីរឿងទេវកថានៅខាងក្នុង និងខាងក្រៅ ថែមទាំងរៀបរាប់អំពីជីវភាពរស់នៅរបស់ប្រជាជននៅក្នុងសម័យអង្គរ មានទាំងផ្សារ ការនេសាទ ពិធីបុណ្យ ល្បែងប្រដាល់ និងជល់មាន់ជាដើម។ ក្រៅពីនោះក៏មានរៀបរាប់អំពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ចម្បាំង និងព្យុះហយាត្រារបស់កងទ័ព។

🎥 Phallin Rath-រដ្ឋ ផល្លីន

#ams1minute

ads banner