ជនសង្ស័យ ១៧នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន៨ករណី ថ្ងៃទី២៤ខែវិច្ឆិកា
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាន នគបាល ជាតិ បានឲ្យដឹងថា ជនសង្ស័យចំនួន ១៧នាក់ ត្រូវបានសមត្ថកិច្ច ជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន ៨ករណី ទូទាំងប្រទេស នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងចំណោមជនសង្ស័យចំនួន ១៧នាក់រួមមាន រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៥នាក់ស្រី ០នាក់ ប្រើប្រាស់ ០ករណី ឃាត់ ២នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៣៩,២៩ក្រាម និង៥កញ្ចប់តូច។
អុិចស្តាសុី(mdma) ស្មើ ១០,៣៥ក្រាម។ លទ្ធផលខាងលើ ០៦អង្គភាព បានចូលរួមបង្ក្រាប៕
ដោយ ៖ ប៊ុនធី និង ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕