ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងអបអរសាទរនិងកោតសរសើរចំពោះសិស្សនិទ្ទេសA និងគាំទ្រឲ្យយុវសិស្សទាំងអស់ បន្ដប្រឹងប្រែងបន្ថែមទៀតដើម្បីជោគជ័យពិតប្រាកដ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃសៅរិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះភាពជោគជ័យ របស់យុវសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ រហូតបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២២-២០២៣ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានយុវសិស្សទទួលបាននិទ្ទេស A ចំនួន ៩នាក់ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់យុវសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ បន្តប្រឹងប្រែងរៀនសូត្របន្ថែមទៀត ដើម្បីភាពជោគជ័យពិតប្រាកដ និងទទួលបានចំណេះដឹង ចំណេះធ្វើ ក្លាយជាធនធាន និងជាពលរដ្ឋល្អ ចូលរួមរាល់ការអភិវឌ្ឍប្រទេស ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ស្រុកអូររាំងឪ មានវិទ្យាល័យចំនួន៣ រួមមានវិទ្យាល័យ ហេងសំរិន ចក វិទ្យាល័យ ហ៊ុន សែន អូររាំងឪ និងវិទ្យាល័យពាមជាំង ដែលមានសិស្សមានឈ្មោះប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ វិច្ឆិកា មានចំនួនសរុប ៥០០នាក់ (ស្រី២៨០នាក់)។

តាមរបាយការណ៍ សិស្សនៅស្រុកអូររាំងឪ បានប្រឡងជាប់ប្រឡងសញ្ញាបត្រទុតិយភូមិ ចំនួន ៤៤៣នាក់ (ស្រី ២៥២នាក់) ស្មើនឹង៩២,៤៨% នៃចំនួនសិស្សសរុប។ ក្នុងចំណោមនោះ សិស្សជាប់និទ្ទេស A មានចំនួន៩នាក់ (ស្រី៥នាក់), និទ្ទេស B ចំនួន៣៣នាក់, និទ្ទេស C ចំនួន ១០៨នាក់, និទ្ទេស D ចំនួន១៧៣នាក់ និងនិទ្ទេស E ចំនួន ១២០នាក់៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner