អបអរសាទរនិស្សិតកម្ពុជា ទទួលបានជ័យលើភីលេខ១ និងលេខ៣ លើការប្រគួតប្រជែងនៅឥណ្ឌូនេស៊ី
(ភ្នំពេញ)៖ សូមអបអរសាទរចំពោះនិស្សិតកម្ពុជា មកពីសាលាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ទទួលបាន ជ័យលាភីលេខ១ និងជ័យលាភីលេខ៣ លើការប្រកួតប្រជែងក្នុងកម្មវិធី ASEAN CYBER SHIELD HACKING CONTEST 2023រៀបចំឡើងនៅប្រទេសឥណ្ឌូណេស៊ី។
កាលពីថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ និស្សិត សាលាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា CADT ចំនួន៨រូប បានចូលរួមប្រគួតប្រជែងក្នុងកម្មវិធី ASEAN Cyber Shield Hacking Contest ឆ្នាំ 2023 នៅ ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
បន្ទាប់ពីការប្រកួតប្រជែងត្រូវបានបញ្ចប់និស្សិត CADT ចំនួន ២រូប ដែលទទួលបានជ័យលាភីលេខ១ និងជ័យលាភីលេខ៣ ។
គួរបញ្ជាក់ផងដែរថា កម្មវិធី ASEAN Cyber Shield Hacking Contest ឆ្នាំ 2023 បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 24 ខែវិច្ឆិកា ក្រោមការរៀបចំដោយ KISA – ទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតកូរ៉េ នៅ ទីក្រុង ហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីបណ្ដាប្រទេសនៅអាស៊ីជាង២០ប្រទេស៕
ដោយ ៖ ង៉ាន់ ទិត្យ