ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែតឧបត្ថម្ភថវិកា ២០លានរៀល ដល់ទូក ខេត្តត្បូងឃ្មុំចំនួន១០ ដែលមកចូលរួមប្រកួតនៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំបាន ឧបត្ថម្ភ ថវិកា ដល់កីឡាករអ្នកប្រណាំងទូកចំនួន ២លានរៀលក្នុងមួយទូក ដែលក្នុងនេះទូកមកពីខេត្តត្បូងឃ្មុំមានចំនួន ១០បានមកចូលរួមប្រកួតក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថាសម្រាប់ទូក ខេត្ត ត្បូងឃ្មុំ ដែលបានមកចូលរួម ប្រកួត អបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែក្នុងរាជធានីភ្នំពេញនេះរួមមានដូចជា៖ព្រះខ័នពេជ្រ, អម្ព័រវន្តិធិតារចនាមានជ័យ,រកាខ្នុរសែនជ័យសេរីឧត្តម,មហាគ្រុឌ,នាគវ័ន្ត,ខេមរាមានជ័យ,អគ្គីនេត្រសែនជ័យ,ខ្លែងសែនជ័យ,អាវ័យរាព៌ណត្បូងឃ្មុំ .ជប់ចាន់សែនជ័យជាដើម។
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២០២៣នេះបានប្រព្រឹត្តទៅនៅថ្ងៃ១៤-១៥កើត និងថ្ងៃ១រោច ខែកត្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងពិធីបុណ្យអុំទូកនេះមានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន១៥៨ទូក, ទូកចែវបុរស៤២ទូក, ទូកចែវនារី១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២ ០៤៤ នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។ ទន្ទឹមនេះ សម្រាប់ប្រទីបមានចំនួន ៣០ ក្នុងនោះ មកពីក្រសួង និង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕
ដោយ ៖ ម៉ាដេប៉ូ