ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំកំពូលៗ យាង និងអញ្ជើញជាព្រះរាជាធិបតី និងចូលរួមព្រះរាជពិធីបុណ្យអុំទូក
អត្ថបទដោយ៖
ឈឹម ទីណា
ភ្នំពេញ៖ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣នេះ ប្រារព្ធឡើងរយៈពេលបីថ្ងៃ គឺនៅថ្ងៃទី២៦ ទី២៧ និងទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានទូកងចំនួន ៣៣៨ទូក មកពីគ្រប់ខេត្ត-រាជធានី។ ក្នុងនោះ ខេត្តកណ្តាល មានទូកង ចូលរួមច្រើនជាងគេ រហូតដល់ ១០២ទូក។ ចំណែកប្រទីបនៅឆ្នាំនេះ មានចំនួន ៣០ប្រទីប៕ រូបភាព៖ AFP អត្ថបទ៖ ឈឹម ទីណា



















ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។