សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ កីឡាការិនីហែលទឹក កាំង មុយនីន ឈ្នះមេដាយមាស និងកីឡាការិនី ឃឺន ប៊ុនពេជ្រ មរកត ឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត 18th ASIAN Finswimming Championships 2023

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសអបអរសាទរ កីឡាការិនីហែលទឹកជើងទាកម្ពុជា កាំង មុយនីន ដែលបានឈ្នះមេដាយមាស លើវិញ្ញាសាហែលចម្ងាយ 200m Bi-Fins ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរ ដល់កីឡាការិនីហែលទឹកជើងទាកម្ពុជា ឃឺន ប៊ុនពេជ្រ មរកត ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត 18th ASIAN Finswimming Championships 2023 លើវិញ្ញាសាហែលចម្ងាយ 200m Bi-Fins នៅប្រទេសថៃ ផងដែរ ។

សូមជម្រាបថា សហព័ន្ធខ្មែរកីឡាហែលទឹកកម្ពុជា បានចាត់បញ្ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី FIN Swimming ចំនួន ០៥នាក់ ទៅចូលរួមការប្រកួត 18th ASIAN Finswimming Championships 2023។ សម្រាប់សមាសភាពគ្រូបង្វឹក និងកីឡាករ កីឡាការិនីរួមមាន ៖ គ្រូបង្វឹក ហែមថុន វិទិនី, កីឡាការិនី កាំង មុយនីន, កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត, កីឡាករ ទួន ទិត្យសត្យានិង កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ។

ការចូលរួមប្រកួត 18th ASIAN Finswimming Championships 2023 តបតាមការអញ្ជើញរបស់សមាគមកីឡាក្រោមទឹក នៃព្រះរាជាណាចក្រថៃ (Association of Thailand Underwater Sports) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តភូកេត នៃព្រះរាជាណាចក្រថៃ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner