សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដែលបានឈ្នះមេដាយ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ នៅវៀតណាម

អត្ថបទដោយ៖
CPA

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អបអរសាទរ កីឡាការិនីវ៉ូវីណាមកម្ពុជា ពៅ សុខា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ លើវិញ្ញាសា មេគុនដាវឯកត្តជន ( YING-YANG FORM FEMALE ) ដែលធ្វើឡើងនៅប្រទេសវៀតណាម ថ្ងៃទី២៦ វិច្ឆិកា ២០២៣ ។

ជាមួយគ្នានេះ សម្ដេចធិបតី អបអរសាទរ កីឡាករវ៉ូវីណាមកម្ពុជា ម៉េត សារី និង ម៉េត សុភក្រ្តា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ លើវិញ្ញាសាមេគុនក្រុមបុរសពីរនាក់ ។ សម្ដេចក៏បានចូលរួមអបអរសាទរ កីឡាការិនីវ៉ូវីណាមកម្ពុជា អេ ព្រឺយ៉ានុតភូថង ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លើកទី៧ លើវិញ្ញាសា ប្រភេទទម្ងន់ 57KG នារី ។

ជាមួយនេះ សម្ដេចនាយករដ្ឋមន្ត្រី កីបានអបអរសាទរ ដល់កីឡាការិនីវ៉ូវីណាមកម្ពុជា ពៅ សុខា និង សឿ ច័ន្ទលក្ខិណា ដែលបានឈ្នះមេដាយសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួត ជ្រើសរើសជើងឯកកីឡាវ៉ូវីណាមពិភពលោក លេីកទី៧ លើវិញ្ញាសាសម្ដែងមេគុនដាវក្រុមនារី ២នាក់ ( PAIR SWORD FROM FEMALE ) ។

សូមជម្រាបថា ព្រឹត្តិការណ៍នេះ មានអត្តពលិកមកពី ៣៥ប្រទេសចូលរួមការប្រកួតនឹងបញ្ចប់នៅថ្ងៃទី៣០វិច្ឆិកា ខណៈកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី ២៧នាក់ចូលរួមផងដែរ ដែលដឹកនាំដោយលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ។ កម្ពុជារំពឹងថា នឹងរកបានមេដាយបន្ថែមទៀតជាមិនខាន ៕

ដោយ ៖ វណ្ណលុក

ads banner