មន្រ្តី ចារកម្មកំពូលៗរបស់ កូរ៉េខាងត្បូង លាលែងចេញពីដំណែង
(កូរ៉េខាង ត្បូង)៖ ការិយាល័យ ប្រធានាធិបតី កូរ៉េខាង ត្បូង បានឱ្យដឹងកាលពីថ្ងៃអាទិត្យ លោក មេដឹកនាំ យូន ស៊កយល បាន ទទួលយកការលាលែងចេញ ពីតំណែងរបស់ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ១រូប និង អនុ ប្រធាន ស្ថាប័ន ដដែល ២រូប ។ នេះបើតាម ការ រាយការណ៍ របស់ ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ ។
ការិយាល័យមិនបានបញ្ជាក់ ពីហេតុ ផលណាមួយ សម្រាប់ការលាលែង នោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុក បានរាយការណ៍ថា មានបញ្ហាក្នុងអំឡុងពេលការរុះរើមន្រ្តីចាស់ ៗ នៅសេវាស៊ើបការណ៍សម្ងាត់ជាតិ (NIS) របស់ កូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា លោក គីម គ្យូយុន (Kim Kyou-hyun) ដែលជាអ្នក ការទូតជើងចាស់ មានជំនាញក្នុងកិច្ចការ អាមេរិក និង កូរ៉េខាងជើង បានឡើងធ្វើជា ប្រធាន NIS ចាប់តាំងពី លោក យូន ចូល កាន់តំណែង ក្នុង ខែ ឧសភា ឆ្នាំមុន ។
បើតាមការិយាល័យ ប្រធានាធិបតី លោក យូន បា នតែងតាំងមន្ត្រី NIS ជាន់ខ្ពស់ ២រូបទៀត ឱ្យកាន់តំណែង ជាអនុប្រធាន ភ្លាម ៗ ក្រោយការលាលែង របស់ មន្រ្តីចាស់ ។ យ៉ាងណាមិញ លោក មិន ទាន់ សម្រេច ថា នឹងតែងតាំងនរណា ជា ប្រធាន NIS បន្ទាប់ជំនួស លោក គីម នៅឡើយទេ ដោយរង់ចាំ សវនាការ បញ្ជាក់ពីសភា ។
ការិយាល័យដដែល បាននិយាយក្នុង សេចក្តី ថ្លែងការណ៍ថា ៖ « លោក ប្រធាន គីម បានធ្វើការដើម្បីបង្កើតឡើងវិញ នូវស្ថានភាព របស់ NIS ជា ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ សន្តិសុខ កំពូល របស់ប្រទេស ក្នុង អំឡុងពេលការផ្លាស់ប្តូរ រដ្ឋាភិបាល និង កសាងប្រព័ន្ធ កិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារ ស៊ើបការណ៍ សម្ងាត់ នៃបណ្ដាប្រទេសជាមិត្ត » ។
គួរកត់សម្គាល់ថា ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករាយការណ៍ថា ការលាលែង ដំណែង នៃ មន្រ្តី កំពូលទាំង ៣រូប ហាក់ដូចជាមានទំនាក់ ទំនង ទៅនឹងបញ្ហាគ្រប់គ្រងបុគ្គលិក ក្នុងទីភ្នាក់ងារ ចារកម្ម ចាប់តាំងពី ខែមិថុនា ឆ្នាំនេះ ។
ការណ៍នេះកើតឡើងចំពេលដែល កូរ៉េខាងជើង កំពុងពន្លឿនការអភិវឌ្ឍន៍ កម្មវិធី អាវុធ របស់ ខ្លួន ហើ យថ្មីៗនេះ បានបាញ់បង្ហោះផ្កាយរណប យោធាដំបូង របស់ ខ្លួន ដោយជោគជ័យ ទៅកាន់គន្លង តារា វិថី ៕
ដោយ ៖ ហួន ឌីណា