ចិនសន្យាបង្កើនទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅជាមួយវៀតណាម
(ប៉េកាំង) ៖ ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ចិន លោក Wang Wentao បានសន្យាពង្រឹង ទំនាក់ទំនង ពាណិជ្ជកម្មទ្វេភាគី ជាមួយ វៀតណាមក្នុងកិច្ចប្រជុំជា មួ យនាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh។
លោក Wang បាននិយាយដែរថា កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងចិន និងវៀតណាម បាននឹងកំពុង សម្រេច «លទ្ធផលជាផ្លែផ្កា» រួចទៅហើយនៅពេលនេះ ក៏ប៉ុន្តែប្រទេសទាំង២ នឹងរួមបញ្ចូល ផ្នែ ក យុទ្ធសាស្ត្រ បន្ថែម ទៀត ដូចជា សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍន៍បៃតង និងពាណិជ្ជកម្មអេឡិចត្រូនិក ឆ្លង ព្រំដែន។
សូម ជម្រាបថា ប្រទេសចិន និងសហរដ្ឋអាមេរិក បាននឹង កំពុងប្រទាញប្រទង់ ដណ្តើមឥទ្ធិពល ក្នុងចំណោម ប្រជាជាតិ អាស៊ីអាគ្នេយ៍រួមទាំងវៀតណាមផងដែរ ដោយ កាល ពីខែកញ្ញា វៀតណាមក៏បានបង្កើន ទំនាក់ទំនង របស់ខ្លួនជាមួយទី ក្រុងវ៉ាស៊ីនតោនទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយថែមទៀតផង។
សម្រាប់ចិនវិញ ជារឿយៗតែងមានកិច្ចប្រជុំជាប្រទេសវៀតណាម ជាក់ស្តែងកាលពីដើមខែនេះ អនុរដ្ឋមន្ត្រី ការប រទេ សចិន លោក Sun Weidong ក៏បានជួបសន្ទនាពី ទំនាក់ទំនង ទ្វេភាគី ព្រំដែនគោក និងបញ្ហា សមុទ្រ ជាមួយ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Minh Vu នៅទីក្រុងហាណូយ។
បើតាមប្រភពដែលដឹងពីស្ថានការណ៍នេះ បាន ប្រាប់សារព័ត៌មានរ៉យទ័រ ឱ្យដឹងថា មន្ត្រីវៀតណាម និងចិន កំពុងរៀបចំដំណើរទស្សនកិច្ចសម្រាប់ប្រធានាធិបតីចិនលោក Xi Jinping ទៅកាន់ទីក្រុង ហាណូយ ដោយ ដំបូងឡើយគ្រោងធ្វើឡើងតាំងពីចុងខែតុលា ឬដើមខែវិច្ឆិកា ក៏ប៉ុន្តែក្រោយមក អ្នកការទូតដែល មាន មូលដ្ឋាន នៅ ទីក្រុងហាណូយចំ នួ ន៣នាក់បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ ទំនងជាត្រូវបាន ពន្យារ ពេលរហូតដល់ខែធ្នូ។
គួរជម្រាបដែរថា ក្នុងដំណើរទៅកាន់ប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ ក្រៅតែពីមានកិច្ចប្រជុំពី ទំនាក់ទំនង ពាណិជ្ជកម្ម លោក Wang ក៏បានជួបជាមួយលោក Nguyen Van Nen លេខាបក្សកុម្មុយនិស្តវៀតណាម នៅទីក្រុងហូជីមិញផងដែរ៕
ដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ Malaysia to allow visa-free entry for China, India citizens: PM Anwar