ជប៉ុនធ្វើម្ចាស់ផ្ទះពិព័រណ៌មនុស្សយន្តអន្តរជាតិ

តូក្យូ៖ វិស្វករមកពីជុំវិញពិភពលោក ប្រមូលផ្តុំគ្នានៅឯពិព័រណ៍មនុស្សយន្តអន្តរជាតិក្នុងទីក្រុងតូក្យូ ដើម្បីបង្ហាញពីការច្នៃប្រឌិតរបស់ពួកគេរៀងៗខ្លួន។ ក្នុងនោះមានមនុស្សយន្តម៉ាស្សាបង្កើតដោយក្រុមហ៊ុនចិន AUBO និង Kaleido មនុស្សបង្កើតដោយក្រុមហ៊ុនជប៉ុន Kawasaki ដែលអាចរើសថង់សំរាម និងកាន់របស់របរបាន។

តំណាងក្រុមហ៊ុន Kawasaki Heavy Industries លោក Mikihiko Makita បាននិយាយថា មនុស្សយន្តកាឡេដូ (Kaleido) ត្រូវបានរចនាឡើងដូចមនុស្សប្រុសពិតៗ ដែលមានកម្ពស់ ១,៨០ម៉ែត្រ និងទម្ងន់ ៨០គីឡូក្រាម។ បាវចនារបស់ក្រុមហ៊ុនយើង ពាក់ព័ន្ធនឹងឧស្សាហកម្មធុនធ្ងន់ គឺបង្កើតមនុស្សយន្តដែលរឹងមាំ ទោះបីធ្លាក់ក៏បាក់បែក។

លោក Makita បន្តថា មនុស្សយន្តនេះត្រូវបានបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាជាច្រើន ហើយវាអាចផ្លាស់ទីដោយស្វ័យភាព។ យើងចង់ដំឡើងបញ្ញាសិប្បនិម្មិត (AI) នៅលើវា ដូច្នេះមនុស្សយន្តនេះ កាន់តែមានភាពឯករាជ្យ និងអាចរៀនស្វែងយល់ដោយខ្លួនឯងបាន។ ចំណែកតំណាងក្រុមហ៊ុន Jinki Ittai លោក Kanta Umeda បាននិយាយថា មនុស្សយន្តរបស់យើងអាចធ្វើការងារបានច្រើនយ៉ាង ដូចមនុស្សដែរ ក្នុងនោះមានការគូរគំនូរ និងការកាត់មែកឈើដែលស្ថិតនៅខ្ពស់ៗ។

មនុស្សយន្តតែមួយអាចបំពេញកិច្ចការផ្សេងៗជាច្រើនរបស់មនុស្ស នោះហើយជាអ្វីដែលយើងកំពុងព្យាយាមធ្វើ។ រីឯតំណាងក្រុមហ៊ុន AUBO អ្នកនាង Yang Lei ក៏បានបញ្ជាក់ដែរថា យើងបានរចនាមនុស្សយន្តនេះ ដោយផ្អែកលើគោលគំនិតនៃឱសថចិន។ យើងបានលក់អស់ជាង ៥,០០០គ្រឿងរួចហើយ ហើយភាគច្រើននៃពួកវាបម្រើសេវានៅហាងម៉ាស្សាក្នុងប្រទេសចិន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner