ធ្លាក់យន្តហោះយោធាអាមេរិកនៅជប៉ុន ស្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់

តូក្យូ៖ ឆ្មាំសមុទ្រនិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ នៅថ្ងៃពុធសប្តាហ៍នេះ នៅពេលដែលយន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្ស ៦នាក់បានធ្លាក់ នៅក្បែរឆ្មេរសមុទ្ររបស់ប្រទេសជប៉ុន។

ឆ្មាំសមុទ្រជប៉ុនបានបញ្ជាក់ថា មនុស្សម្នាក់បានបាត់បង់ជីវិត នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលពីមុនមានសេចក្តីរាយការណ៍ថា ផ្ទុកមនុស្ស ៨នាក់ ប៉ុន្តែឥឡូវនេះ មានចំនួន ៦នាក់ប៉ុណ្ណោះ។

អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយថា ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey របស់យោធាអាមេរិកមួយគ្រឿង បានធ្លាក់នៅក្បែរកោះយ៉ាគូស៊ីម៉ា។

សូមរម្លឹកថា ឧប្បទ្ទវហេតុខាងលើនេះកើតឡើង បន្ទាប់ពីយន្តហោះយោធាអាមេរិក Osprey មួយគ្រឿង កាលពីខែសីហា បានធ្លាក់នៅភាគខាងជើងប្រទេសអូស្រ្តាលី និងបានផ្តាច់ជីវិតកងម៉ារីនអាមេរិកចំនួន ៣នាក់ ក្នុងចំណោម ២៣នាក់ ដែលជិះនៅលើនោះ អំឡុងពេលធ្វើសមយុទ្ធ។

ចំណែកកាលពីខែធ្នូ ឆ្នាំ២០១៦ យន្តហោះ Osprey ក៏បានធ្លាក់ក្នុងមហាសមុទ្រ នៅក្បែរកោះអូគីណាវ៉ា ភាគខាងត្បូងរបស់ប្រទេសជប៉ុនផងដែរ នាំឱ្យយន្តហោះយោធាអាមេរិកប្រភេទនេះ ត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner