ជនសង្ស័យ ២៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី២៩ខែវិច្ឆិកា

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ២៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងចំណោមជនសង្ស័យចំនួន   ២៤នាក់ រួមមាន ជួញដូរ ១ករណី ឃាត់ ៤នាក់ស្រី ១នាក់
រក្សាទុក ដឹកជញ្ជូន ៨ករណី ឃាត់ ១៣នាក់ស្រី ២នាក់
បើកបរក្រោមឥទ្ធិពល ២ករណី ឃាត់ ៧នាក់ស្រី ០នាក់
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៩ ខែវិច្ឆិកា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៥,៥៧ក្រាម និង១៤កញ្ចប់តូច។
កេតាមីន(Ke) ស្មើ២៨៨៨,១៦ក្រាម។
អុិចស្តាសុី(mdma) ស្មើ២០,១០ក្រាម។
លទ្ធផលខាងលើ ០៨អង្គភាពបានចូលរួមបង្ក្រាប៕

ដោយ ៖ ប៊ុនធី និង ភារ៉ា

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner