សម្បកគ្រាប់ផ្លែស្វាយចន្ទីអាចកែច្នៃប្រើធ្វើជាជី ថ្នាំសម្លាប់សត្វល្អិត និង កែច្នៃធ្វើធ្យូងអនាម័យ

(ខេត្តកំពង់ធំ)៖សម្បកគ្រាប់ស្វាយចន្ទីគឺជាដំណាំកសិកម្មមួយប្រភេទផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់កសិករ ដែលក្រៅពីអាចកែច្នៃយកមកប្រើធ្វើជី ហើយគេនៅអាចចម្រាញ់យកប្រេងវាមកប្រើជាថ្នាំកំចាត់សត្វល្អិត និងធ្យូងអនាម័យថែមទៀត។

ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ និងសភាពអឺរ៉ុប អំពី ខ្សែច្រវាក់ ផលិតកម្ម ស្វាយចន្ទីនៅកម្ពុជាចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០២៣ក្នុង ខេត្ត កំពង់ធំ អ្នកស្រី អ៊ិន ឡែហួត នាយិការគ្រប់គ្រងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ស្ថិតនៅភូមិ ត្រពាំងអារក្ស ឃុំ ជ័យ ស្រុក កំពុងស្វាយ ខេត្ត កំពង់ធំ បានឱ្យដឹងថា៖តាមរយៈការពិសោធន៍កន្លងមកបានបង្ហាញថាសម្បកគ្រាប់ផ្លែចន្ទីគឺជាជីដ៏ល្អមួយមិនចាញ់ជីដទៃទៀតឡើយ ។ ក្នុងការពិសោធន៍នៅសហគមន៍របស់អ្នកស្រីកន្លងមកគឺសម្បកគ្រាប់ផ្លែចន្ទីបានជួយឱ្យដីធូរ និងពិសេសជួយបង្កើតឱ្យដីមាន ជន្លេនច្រើនឡើង។ក្រៅពីនេះសម្បកគ្រាប់ស្វាយចន្ទីនៅជួយមិនឱ្យសត្វអ្វីចោមរោមស៊ីត្រួស្លឹកឬផ្លែស្វាយចន្ធីផង ។

ស្រ្តីរូបនេះបានប្រាប់ដែរថា៖ ”បើនិយាយពីសម្បកគ្រាប់ផ្លែវាគេអាចម្រាញ់យកមកធ្វើជាប្រេងដែលជាថ្នាំសម្រាប់បាញ់ត្រួយស្វាយចន្ធី ជួយកំចាត់ប្រភេទមូសតែ និងចៃម្សៅ(ចៃស)ដែលតែងយាយីដើមចន្ទីនារដូវភ្លៀងបានយ៉ាងល្អ។ក្រៅពីនេះសម្បកវាគេក៏អាចកែច្នៃធ្វើជាធ្យូងអនាម័យឆេះបានល្អថែមទៀត”។

ស្ត្រីអ្នកតស៊ូតាំងតែពីកសិករក្រីក្រ រហូតមកបង្កើតសិប្បកម្មកៃច្នៃគ្រាប់ចន្ធីមានឈ្មោះរូបនេះបានប្រាប់ឱ្យដឹងផងថាសម្បកគ្រាប់ផ្លែចន្ទីអ្នកស្រីបានលក់ទៅកាន់ទីផ្សារប្រទេសវៀតណាមក្នុងតម្លៃមួយតោន១២០ដុល្លារ ប៉ុន្តែឆ្នាំនេះក្រុមហ៊ុនអ្នកដើរទិញឱ្យតម្លៃត្រឹមតែ៤០ដុល្លារ ហេតុនេះអ្នកស្រីចាំបាច់ត្រូវបង្ខំចិត្តទុកក្នុងស្តុកសិន។

ទាក់ទិននឹងសិប្បកម្មកៃច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ នេះដែរត្រូវបានអ្នកស្រី អ៊ិន ឡៃហូតបានប្រាប់ដែរថាសិប្បកម្មនឹងពង្រីកទីផ្សារក្រៅពីប្រទេសបន្ថែមទៀតដែលក្នុងនេះក្រៅពីប្រទេសជប៉ុនគឺចង់នាំទៅលក់ទីផ្សារ ប្រទេសចិន,កូរ៉េ និង អឺរ៉ុបសំដៅធ្វើយ៉ាងពង្រីកទីផ្សារក្រៅប្រទេសឱ្យកាន់តែទូលំទូលាយ។

អ្នកស្រី អ៊ិន ឡៃហួតបានបញ្ជាក់បន្ថែមថា ៖តាមរយៈការរីកចម្រើនរបស់សិស្បកម្មមួយនេះ អ្នកស្រីគ្រោងនឹងពង្រីកសិប្បកម្មបន្ថែមដើម្បីពង្រីកផលិតកម្ម ដោយកំណត់គោលដៅនាំចេញឱ្យបាន១៥០០តោនក្នុងឆ្នាំ២០២៤ខាងមុខ។ ក្នុងនេះដែរសិប្បកម្មអ្នកស្រីនឹងជំរុញ ឱ្យការផលិតក្នុងមួយថ្ងៃចំនួន៣តោនដើម្បីផ្តគ់ផ្គង់ទៅលើទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេស។

លោក ជំទាវ អឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងកសិកម្ម រុក្ខសាប្រមាញ់ និងនេសាទបានថ្លែងបញ្ជាក់ថា៖សម្បកគ្រាប់ផ្លែចន្ទីនឹងមានការនាំចេញទៅកាន់ប្រទេសជប៉ុនដើម្បីផលិត ជីបាយអូម៉ាស(ជីកំប៉ុស្តទឹក)ថែមទៀត។

មន្រ្តីនាំពាក្យក្រសួងកសិកម្មរូបនេះបានបញ្ជាក់ដែរថា៖គ្រាប់ផ្លែស្វាយចន្ទីកម្ពុជាកំពុងមានការគាំទ្រនៅប្រទេសជប៉ុន។ជាមូួយគ្នានេះបើតាមការសាកសួរបង្ហាញថាគ្រាប់ផ្លែស្វាយចន្ទីកម្ពុជាបើប្រៀបធៀបជាមួយគ្រាប់ស្វាយចន្ទីប្រទេសផ្សេងៗទៀតឃើញថាគ្រាប់ស្វាយចន្ទីកម្ពុជាមានរស់ជាតិឆ្ងាញ់ គ្រាប់ធំគុណភាពល្អ ។គ្រាប់ស្វាយចន្ទីកម្ពុជាចាប់ផ្តើមទទួលការគាំទ្រច្រើនពីសំណាក់ពលរដ្ឋជប៉ុននិងមានដាក់លក់តាមទីផ្សារធំៗនៅជប៉ុន៕

អត្ថបទ ៖ លោក ម៉ាដេប៉ូ
រូបភាព ៖ លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner