សម្តេចធិបតីបញ្ជាក់មូលហេតុដែលឃុំតាតៃលើ, ជំនាប់ និងឃុំប្រឡាយ យឺតយ៉ាវក្នុងការទទួលបានប្រព័ន្ធអគ្គិសនីរដ្ឋ (Video Inside)

ឃុំតាតៃលើ, ជំនាប់ និងឃុំប្រឡាយ នៃស្រុកថ្មបាំង នឹងត្រូវមានអគ្គិសនីប្រើប្រាស់ ក្នុងមូលដ្ឋានរបស់ខ្លួន បន្ទាប់ភាពរអាក់រអួលប្រមាណ ៨ឆ្នាំរួចមកនេះ។

ឃុំទាំងបីនៃស្រុកថ្មបាំងនេះ តាមពិតត្រូវបានរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ ក្នុងការរៀបចំគម្រោងអគ្គិសនីប្រើប្រាស់រួចមកហើយ ប៉ុន្តែមនុស្សមួយក្រុមរួមមានបរទេសផងដែរ បានព្យាយាមរារាំងមិនឱ្យមានគម្រោងនោះកើតបានឡើយ ក្រោមលេសប៉ះពាល់កត្តាបរិស្ថាន និងប៉ះពាល់ដល់សេដ្ឋកិច្ច ពលរដ្ឋ។

សម្តេចធិបតី ក្នុង «ពិធីបិទស្ទឹង សាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ» បានប្រកាសថានឹងសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ៣៥គីឡូវ៉ុល ពីទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលមានប្រវែង ៣៣គីឡូម៉ែត្រមកជូនពលរដ្ឋក្នុងឃុំទាំងបី។

កម្ពុជាបើទោះបីប្រទេសទទួលបានសន្តិភាពពិតប្រាកដ ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក៏ដោយ ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំង នៅក្រៅស្រុក ដែលមានចរឹតឧទ្ទាមបានព្យាយាមញុះញង់ប្រជាពលរដ្ឋឱ្យធ្វើការបះបោរប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ដែលតាមពិត គឺជាឧបាយកលបដិវត្តពណ៌។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ពលរដ្ឋថា អ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺដើម្បីតែប្រជាជនប៉ុណ្ណោះ និងមិនមែនជានយោបាយប្រជាភិថុត បោកប្រាស់ដូចក្រុមធ្វើនយោបាយប្រឆាំងនៅក្រៅស្រុកឡើយ។

ads banner