នគរបាលកម្ពុជា និងវៀតណាម ប្តេជ្ញាបង្កើនពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែន (Video Inside)

នគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា និងវៀតណាម បានជួបប្រជុំរួមគ្នា ៤ថ្ងៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនតាមបណ្តោយព្រំដែន។

កម្ពុជា និងវៀតណាម គឺជាប្រទេសភូមិផងរបងជាមួយ ដែលមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ពាន់ ២៧០គីឡូម៉ែត្រ។ បើទោះបីជាព្រំដែន នៃប្រទេសទាំង២ ជាព្រំដែនសន្តិសុខ និងសហប្រតិបត្តិការ ប៉ុន្តែសេចក្តីរាយការណ៍បានបង្ហាញនូវបទល្មើសគ្រឿងញៀនខ្លះ ឆ្លងកាត់ព្រំដែននៅតែបន្តធ្វើគួរឱ្យកត់សម្គាល់។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងដែននេះ, កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃប្រទេសទាំងពីរ បានធ្វើកិច្ចប្រជុំរួមគ្នាមួយរយៈពេល៤ថ្ងៃ នៅក្នុងក្រុងហូជីមិញ រវាងពីថ្ងៃទី២៨វិច្ឆិកា ដល់ថ្ងៃទី១ធ្នូ ដែលគណៈប្រតិភូពីកម្ពុជាចំនួន ៤០រូប ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណែកពីភាគីវៀតណាមដែលមានចំនួន៥១ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់វៀន ប្រធាននាយដ្ឋានតម្រួតស៊ើបអង្កេតបទល្មើសគ្រឿងញៀន ក្រសួងនគរបាលវៀតណាម។ ភាគីទាំង២ បានប្តេជ្ញារួមគ្នាបង្កើនកិច្ចសហប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន តាមបណ្តោយព្រំដែន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

បញ្ហាគ្រឿងញៀន គឺបញ្ហាដ៏ស្មុគស្មាញមួយ ខណៈដែលការបង្ក្រាបកាន់តែមានសភាពកើនឡើង ក្នុងប្រទេស ដោយសារតែការរកឃើញមានឈ្មួញទុច្ចរិត បានផលិតគ្រឿងញៀនកែច្នៃ តាមរយៈការនាំចូលសារធាតុគីមីផ្សំខ្លះ ក្នុងរួបភាពបំរើកសិកម្ម។

ads banner