ឆ្នាំ២០២៣ ជាឆ្នាំក្តៅបំផុតលើកទី ២ នៅប្រទេសបារាំង

ប៉ារីស៖ នៅក្នុងបទបង្ហាញ ស្តីពីរបាយការណ៍អាកាសធាតុប្រចាំឆ្នាំ នៅទីស្នាក់ការកណ្តាលស្ថាប័នឧតុនិយមបារាំង (Meteo France) ក្នុងទីក្រុងទូលូ រដ្ឋមន្រ្តីបរិស្ថានបារាំងបាននិយាយថា ឆ្នាំ ២០២៣ ត្រូវបានគេចាត់ទុកជាថ្មីថា ជាឆ្នាំមានសីតុណ្ហភាពក្តៅខ្លាំងបំផុតបំបែកកំណត់ត្រា ដែលនេះបង្ហាញពីការបង្កើនល្បឿន នៃការប្រែប្រួលអាកាសធាតុ។

រដ្ឋមន្រ្តីបរិស្ថានបារាំង លោក Christophe Bechu បានគូសបញ្ជាក់ថា ការចាប់ផ្តើមកិច្ចប្រជុំកំពូល ស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP28) ពិតជាមានសារៈសំខាន់ណាស់ ព្រោះវាជាទិន្នន័យវិទ្យាសាស្រ្ត បង្ហាញពីតម្រូវការបន្ទាន់ ក្នុងការធ្វើសកម្មភាព។

លោករដ្ឋមន្ត្រីបន្តថា ឆ្នាំ ២០២៣នេះ នឹងក្លាយជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក ហើយវាក៏នឹងក្លាយជាឆ្នាំមានសីតុណ្ហភាពក្តៅបំផុតជាលើកទីពីរ សម្រាប់ប្រទេសបារាំងផងដែរ។

ជាមួយគ្នានេះ អគ្គនាយិការ និងជានាយកប្រតិបត្តិស្ថាប័នឧតុនិយមបារាំង (Meteo France) លោកស្រី Virginie Schwarz បាននិយាយថា សីតុណ្ហភាពខ្ពស់ខុសពីធម្មតា បានបន្តកើតមានរហូតដល់ពាក់កណ្តាលខែតុលាកន្លងមកនេះ។ យើងជួបប្រទះខែកញ្ញា ជាខែក្តៅបំផុតក្នុងកំណត់ត្រា ហើយខែតុលា ជាខែក្តៅបំផុតទីពីរ និងចុងក្រោយជាខែស្វយ័ត ដែលនឹងក្តៅបំផុតចាប់តាំងពីឆ្នាំ ១៩០០៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner