រណសិរ្ស២ធ្នូ និងជ័យជំនះ ៧មករា គឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ គឺជារយៈពេល៤៥ឆ្នាំ នៃការបង្កើតឡើងនូវ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»។ ថ្ងៃនេះគឺជាថ្ងៃសច្ចធម៌ប្រវត្តិសាស្ត្រនៃការរស់រានឡើងវិញរបស់ប្រជាពលរដ្ឋខ្មែរ។

គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ប្រទេសបានធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាមហើយបានរអិលធ្លាក់ចូលក្នុងរបបវាលពិឃាដនៅថ្ងៃទី ១៧ មេសា ១៩៧៥។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាប់បដិសន្ធិឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ និងបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ។ នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

«មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា។

មហាជ័យជម្នះ ៧មករា ១៩៧៩ បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ»។

កម្ពុជាបានផ្លាស់ប្តូរពីសង្គមជាតិមួយដែលធ្លាប់បែកបាក់ ផេះផង់ដោយសារសង្គ្រាម មកជាសង្គមជាតិមួយដែល ជីវភាពល្អប្រសើរ សង្គមរស់រវើក មានសេដ្ឋកិច្ចរឹងមាំ និងមានការអភិវឌ្ឍគ្រប់វិស័យ សម្រាប់បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត តាមរយៈផ្លែផ្កានៃសុខសន្តិភាព ដែលរកបានដោយលំបាករបស់ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដែលបានកើតចេញពីការបោះឆ្នោតរបស់ប្រជាជនកម្ពុជា ជូនគណបក្សប្រជាជនកម្ពុជាឲ្យឈ្នះសំលេងភាគច្រើនអតិបមា នៅក្នុងរដ្ឋសភានៅថ្ងៃទី២៣ កក្កដា ២០២៣ និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលធានាឲ្យបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការរស់នៅដោយសុខសាន្តជូនប្រជាជនកម្ពុជាទាំងមូល៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner