សម្ដេចធិបតី ណែនាំប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើតក្រុមការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំប្រធានក្រុម​ការ​ងារ​រាជ​​រដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់រាជធានី ខេត្ត ឱ្យចាត់តាំងបង្កើតក្រុម​ការងារថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បីចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើ សំណូមពររបស់​ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់​ពេល​វេលា ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យ​ប្រជុំ​ពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតី​ភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា នៅវិមានសន្តិភាព ។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា នៅក្នុងចំណុចបញ្ហាផ្សេងៗ សម្ដេចធិបតី បានប្រកាសសមាសភាពថ្នាក់ដឹកនាំ ក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ទូទាំង ប្រទេស ដោយបានណែនាំ​ប្រធានក្រុមការងារថ្នាក់រាជធានី ខេត្ត ចាត់តាំងបង្កើត​ក្រុម​ការងារ​ថ្នាក់ក្រុង ស្រុក ខណ្ឌ ឱ្យបានរួចរាល់មុនដំណាច់ឆ្នាំ២០២៣ ដើម្បី​ចាប់ផ្ដើមការចុះស្វែងយល់ និងទទួលសំណើ សំណូមពររបស់​ប្រជាពលរដ្ឋ ហើយខិតខំដោះស្រាយឱ្យបានសមស្រប និងទាន់​ពេលវេលា។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ទន្ទឹមគ្នានេះដែរ ក្រុមការងារ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីធានាថា គោលនយោ​បាយអាទិភាព ទាំងឡាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ត្រូវបានអនុវត្តដោយជោគជ័យ ដើម្បីបម្រើផលប្រយោជន៍​ប្រជាពល​រដ្ឋពិតប្រាកដ ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner