ធ្លាក់ព្រិលខ្លាំងរំខានដល់ការចរាចរណ៍រថភ្លើងនិងជីវិតប្រចាំថ្ងៃ នៅអាល្លឺម៉ង់

ប៊ែកឡាំង៖ ព្រិលធ្លាក់ខ្លាំងក្លាបានរំខានដល់ការធ្វើចរាចរណ៍តាមរថភ្លើង និងជីវិតរស់នៅប្រចាំថ្ងៃ របស់ប្រជាជន នាភាគខាងត្បូង នៃប្រទេសអាល្លឺម៉ង់។

អ្នកស្រុកដែលរស់នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ បានជួបការលំបាក ក្នុងការបោសសម្អាតព្រិលចេញពីរថយន្ត និងផ្លូវធ្វើដំណើររបស់ពួកគេ បន្ទាប់ពីតំបន់ Munich ត្រូវបានគ្របដណ្តប់ នឹងការធ្លាក់ព្រិលដ៏ខ្លាំងក្លា។

ការធ្លាក់ព្រិល កម្រាស់ប្រហែល ៤០ សង់ទីម៉ែត្រ ត្រូវបានគេមើលឃើញ នាពេលយប់ នៅក្នុងតំបន់នោះ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍។

អាជ្ញាធរបានលុបចោលការដឹកជញ្ជូនតាមរថភ្លើង នៅឯស្ថានីយ៍រថភ្លើង ក្នុងសង្កាត់ Unterhaching នៅជាយក្រុងភាគខាងត្បូង នៃទីក្រុង Bavarian នៃតំបន់ Munich ។

សម្រាប់ប្រទេសអាល្លឺម៉ង់ នៅក្នុងរដ្ឋធានីប៊ែកឡាំង ត្រូវបានមើលឃើញពីការធ្លាក់ព្រិល តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ជាការធ្លាក់លើកដំបូង សម្រាប់ពេលវេលាចាប់ផ្តើមចូលដល់រដូវរងារ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner