អូម៉ង់៖ អ្នកមុជទឹកស្ម័គ្រចិត្តចូលរួមការពារផ្កាថ្មប៉ះប្រះទឹក

ម៉ាស្កាត៖ នៅកោះ Daymaniyat ដ៏បរិសុទ្ធរបស់ប្រទេសអូម៉ង់ ក្រុមអ្នកមុជទឹកស្ម័គ្រចិត្ត បានស្លៀកឈុតហែលទឹកចុះទៅដកសំណាញ់នេសាទដ៏ធំ ដែលកំពុងបង្កការបំផ្លិចបំផ្លាញប្រព័ន្ធផ្កាថ្មនៅបាតសមុទ្រ។

ការដកសំណាញ់នេសាទ គឺជាឧទាហរណ៍មួយបង្ហាញពីការរួមកម្លាំងគ្នារវាងក្រុមអ្នកមុជទឹក និងអាជ្ញាធរអូម៉ង់ ដើម្បីការពារផ្កាថ្មប៉ប្រះទឹក ដែលមានសារៈសំខាន់សម្រាប់សត្វសមុទ្រ ពីការបំផ្លិចបំផ្លាញដោយស្នាដៃមនុស្ស។

អាជ្ញាធរបរិស្ថានអូម៉ង់ លោក Hammoud al-Nayri បាននិយាយថា ផ្កាថ្មប៉ប្រះទឹក គឺជាដែនជម្រកសត្វសមុទ្រ និងសត្វព្រៃ។ លោកបន្តថា ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ យើងត្រូវថែរក្សា និងការពារផ្កាថ្មប៉ប្រះទឹកជាមុនសិន។

យោងតាមបណ្តាញត្រួតពិនិត្យថ្មប៉ប្រះទឹកសាកល បានឱ្យដឹងថា ការឡើងកំដៅផែនដី និងការនេសាទ រួមទាំងការបំពុលបានបំផ្លាញថ្មប៉ប្រះទឹកចំនួន ១៤ភាគរយ នៃថ្មប៉ប្រះទឹករបស់ពិភពលោក នៅចន្លោះឆ្នាំ ២០០៩ និង ២០១៨៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner