អត្ថប្រយោជន៍សំខាន់ៗដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកប.ស.ស.ទទួលបានពីគោលនយោបាយថ្មីរបស់រដ្ឋាភិបាល
ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានបង្ហាញពីអត្ថប្រយោជន៍សំខាន់ៗចំនួន បី ប្រភេទ ដែលបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិកប.ស.ស. ទទួល បានដោយចំណាយត្រឹម១៥ ៦០០ រៀលក្នុង១ខែតាមរយៈគោល នយោបាយថ្មីរបស់ប្រមុខរាជរដ្ឋបាលកម្ពុជាដែលបានប្រកាសដាក់ចេញកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។
អត្ថប្រយោជន៍សំខាន់ៗទាំងនោះរួមមាន៖ទី១.ការទទួលបានសេវា ពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំ ទី២.ការទទួលបាន ប្រាក់បំណាច់ មាតុភាព និងទី៣. ការទទួលបានប្រាក់វិភាជន៍បូជាសព។
បន្ថែមពីនេះ សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នក ក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់អាចពិនិត្យពិគ្រោះយោបល់ និងព្យាបាលជំងឺ នៅគ្រប់មន្ទីរពេទ្យជាដៃគូ ប.ស.ស. ទូទាំងប្រទេស ដោយឥតគិតថ្លៃ។
ទន្ទឹមនឹងនេះ ប.ស.ស.បានអំពាវនាវឱ្យប្រជាពលរដ្ឋដែល ជា បុគ្គល ស្វ័យនិយោជន៍ និង អ្នកក្នុងបន្ទុកសមាជិកប.ស.ស. ឱ្យ អញ្ជើញ ទៅកាន់ទីស្នាក់ការ ប.ស.ស. ដែលនៅជិតទីកន្លែងរស់នៅ ទូទាំង ប្រទេស ឬទំនាក់ទំនងមកកាន់លេខ ១២៨៦ ឬតាមរយៈប្រព័ន្ធ ផ្សព្វផ្សាយបណ្ដាញសង្គមរបស់ប.ស.ស.៕
ដោយ៖វណ្ណលុក