សាកលវិទ្យាល័យក្រចេះនឹងចូលរួមបណ្តុះបណ្តាលដល់កសិករដើម្បីបង្កើនចំណេះជំនាញលើដំណាំកសិកម្ម
ភ្នំពេញ៖សាកលវិទ្យាល័យក្រចេះ ស្ថិតនៅក្នុងខេត្ត ក្រចេះ តែង អញ្ជើញដល់ប្រជាសហគមន៍ដើម្បីចួលរៀនវគ្គបណ្គុះបណ្តាល និង ថ្ងៃខាងមុខគ្រោងនឹងបើកវគ្គបណ្តុះបណ្តាលពួកគាត់ឱ្យទទួលបានចំណេះដឹងជំនាញជាក់លាក់ក្នុងការប្រកបរបរដាំដំណាំកសិកម្ម ប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់វិស័យកសិកម្មកម្ពុជា ក៏ដូចជាស្របពេលការធ្វើទំនើបកម្មវិស័យកសិកម្ម របស់រាជរដ្ឋា ភិបាល។នេះបើតាមការបញ្ជាក់របស់លោក គី វិសាល សាកល វិទ្យាធិការរង នៃសាកលវិទ្យាល័យក្រចេះ។

ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានក្នុងកម្មវិធីទស្សនកិច្ចព័ត៌មាន និង ទស្សនកិច្ចសិក្សារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង សហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា លោក គី វិសាល បានឱ្យដឹងថា នៅថ្ងៃខាងមុខសាកលវិទ្យាល័យគ្រោង នឹង បង្កើត បើកវគ្គខ្លីៗដើម្បីបណ្តុះបណ្តាលដល់កសិករក្នុងការដាំដំណាំស្វាយចន្ទីរ និងដំណាំដទៃផ្សេងទៀតដើម្បីឱ្យពួកគាត់មាន ចំណេះដឹង មូលដ្ឋាន ជាក់លាក់លើវិស័យកសិកម្ម ឱ្យមាននិរន្តភាព និងប្រសិទ្ធភាព ជាក់ លាក់។

គួរបញ្ជាក់ថា សាកលវិទ្យាល័យក្រចេះដែលបានបើកដំណើរ ការ ចាប់ តាំងតែពីឆ្នាំ ២០១៨មក មាន៣មហាវិទ្យាល័យ រួមមាន មហាវិទ្យាល័យ ក្សេត្រវិទ្យា មហាវិទ្យាល័យកសិឧស្សាហកម្ម និងមហាវិទ្យាល័យ ទេព កោសល្យ ជនបទ ព្រមទាំងមាន២វិទ្យាស្ថាន គឺវិទ្យាស្ថានភាសា និង ព័ត៌មា នវិទ្យា និងវិទ្យាស្ថានមជ្ឈវិទ្យា។

លោកជំទាវ អឹម រចនា អនុរដ្ឋលេខាធិការ និងជាមន្រ្តី នាំពាក្យ ក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទបាន បញ្ជាក់ថារាជរដ្ឋាភិបាលអាណត្តិ ទី៧នេះក្រសួងមានគោលនយោបាយដាក់ពង្រាយមន្រ្តីកសិកម្មនៅតាមឃុំ សង្កាត់ ដែលមានមានសកម្មភាពកសិកម្មជាង១ ៦០០ នាក់ ទូទាំង ប្រទេសហើយក្នុងឆ្នាំនេះក្រសួងរើសចំនួន២៥០ នាក់ ដោយផ្តោត សំខាន់ទៅលើដំណាំស្រូវ,ឆ្នាំក្រោយក្រសួងនឹងរើសមន្រ្តីកសិកម្មចំនួន៨០០នាក់ទៀត និងឆ្នាំ២០២៥ក្រសួងនឹងរើសចំនួន៥៥០ នាក់ ទៀត ដើម្បី បង្រ្គប់ចំនួន១ ៦០០នាក់។មន្រ្តីទាំងអស់មិនត្រឹមតែជួយដល់ការបណ្តុះបណ្តាល ជួយដល់ការ រកទីផ្សារទេ ប៉ុន្តែមន្រ្តីទាំងនេះនឹងជួយធ្វើការដាស់តឿនរំលឹក ក្នុងការដាំ ដុះការរកទីផ្សារជូនដល់សហគមន៍ ជំរុញល្បឿនទិញរបស់អ្នកទី ផ្សារ ឬអ្នកវិនិយោគដោយផ្ទាល់ទៀតផង៕
អត្ថបទ៖លោក ម៉ាដេប៉ូ ,រូបភាព៖លោក រិន រចនា



