មនុស្សជាងមួយម៉ឺននាក់ចូលរួមទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរឆ្នាំនេះ

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ដោយសារកម្ពុជា ជាគោលដៅទេសចរណ៍ដ៏សំខាន់ លើ ពិភព លោកទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាល ម៉ារ៉ាតុង លើកទី២៨ នៅ មុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប មានអ្នកចូលរួមជាងមួយម៉ឺន នាក់ ដែលចំនួនកើនឡើងជិតពាក់កណ្ដាល បើធៀបទៅនឹង ឆ្នាំ ២០២២ ។នេះយោងតាមប្រសាសន៍ ឯកឧត្តមបណ្ឌិត ថោង ខុន ទេស រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅ ក្នុង ពិធីបើក ទិវារត់ប្រណាំងអន្តរជាតិពាក់ កណ្តាលម៉ារ៉ាតុងអង្គរវត្ត លើក ទី២៨ ឆ្នាំ២០២៣។

ឯកឧត្តមបន្តថា ព្រឹត្តិការណ៍នេះបានស្រូបទាញអ្នកចូលរួមសរុបចំនួន ១០,១៥៤ នាក់ ក្នុងនោះអត្តពលិកខ្មែរចំនួន ៦,៥០០នាក់ និង អត្តពលិក អន្តរជាតិចំនួន ៣,៦៥៤នាក់ មកពី ៧៨ប្រទេស ដោយ មានការកើនឡើង ៤០% ធៀបនឹងឆ្នាំ២០២២។ ក្នុងនោះអ្នកចូលរួម ច្រើនជាងគេ គឺមកពីប្រទេសអង់គ្លេស សហរដ្ឋ អាមេរិក និង បារាំង» ។
ឯកឧត្តមបណ្ឌិត ថោងខុន បានបញ្ជាក់ទៀតថាកំណើនអ្នកចូល រួមដ៏ ច្រើននេះគឺ ដោយសារកម្ពុជាបានវិវឌ្ឍខ្លួនក្លាយជាគោលដៅ ទេសចរណ៍ ដ៏សំខាន់បំផុតលើពិភពលោក ហើយកម្ពុជាក៏បានក្លាយជាគោលដៅ ទេសចរណ៍សុវត្ថិភាពមុនគេក្រោយវិបត្តិជំងឺកូវីដ ១៩ និង ផ្ដល់ភាព កក់ក្ដៅជាទីបំផុតក្រោមម្លប់នៃសន្តិភាព ស្ថិរភាពនយោបាយ និង ការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តម បណ្ឌិត បន្ថែមថា រាជរដ្ឋាភិបាលបានអនុម័ត និងដាក់ ចេញ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបអង្គរ សម្រាប់ឆ្នាំ ២០២១-២០៣៥ ក្នុងគោលដៅយុទ្ធសាស្ត្រដើម្បីធ្វើការ អភិវឌ្ឍ តំបន់ប្រាសាទអង្គរ និងតំបន់ជុំវិញ ដែលជាតំបន់ទេសចរណ៍ បេតិក ភណ្ឌពិភពលោក ដ៏ល្បីល្បាញមួយនេះ ឱ្យមានការអភិវឌ្ឍ កបដោយ និរន្តរភាព ក្នុងស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ ស្របតាម ទស្សនទាន អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស។

ឯកឧត្តមបន្តថា ការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរថ្មី នាពេលថ្មីៗនេះ បានផ្តល់ភាពងាយស្រួលដល់ ភ្ញៀវទេសចរអន្តរ ជាតិក្នុងការធ្វើដំណើរតាមជើងហោះហើរត្រង់ផ្លូវឆ្ងាយ ដោយប្រើប្រភេទយន្តហោះយក្សមកកាន់គោលដៅទេសចរណ៍បេតិកភណ្ឌដ៏ល្បីល្បាញ នេះ។នេះជាសញ្ញាដ៏ល្អមួយ ដែលយើងសង្ឃឹមថា នៅ ឆ្នាំក្រោយ នឹងមានអ្នកចូលរួមកាន់តែច្រើនថែមទៀត ដោយ គណៈកម្មា ធិការជាតិអូឡាំពិកកម្ពុជា (NOCC) នឹងខិតខំសហការ ជាមួយដៃគូ សហការ ជាពិសេសគណៈកម្មាធិការអូឡាំពិកប្រទេស ផ្សេងៗ ដើម្បីនាំ យកអ្នករត់មកកាន់ព្រឹត្តិការណ៍របស់យើងឱ្យបានច្រើន គឺយើងរំពឹងថា ចំនួនអ្នកចូលរួម នៅឆ្នាំ ២០២៤ អាចនឹងកើនឡើងដល់ ១៥,០០០ ម៉ឺននាក់។

សូមជម្រាបជូនថា ព្រឹត្តិការណ៍នេះ គឺមាន ៤វិញ្ញាសា រួមមានរត់ចម្ងាយ ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង រត់កម្សាន្ដ ៣គីឡូម៉ែត្រ ៕
ដោយ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner