កិច្ចប្រជុំកំពូលលើកដំបូងនៃសភាCLV សភា កម្ពុជា ឡាវ និង វៀតណាម ជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃកិច្ចសហប្រតិបត្តិការ ចូលរួមថែរក្សាសន្តិភាព លើកកម្ពស់វិបុលភាព និងការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ CLV
(ឡាវ)៖ បន្ទាប់ពីការប្រារព្ធពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលសភា កម្ពុជា -ឡាវ-វៀតណាម(CLV) លើកទី១ បានដំណើរការ កិច្ចប្រជុំ ពេញអង្គលើកទី១ របស់ខ្លួន ដោយនៅក្នុងនោះ មានការថ្លែង សុន្ទរក ថា គន្លឹះពីថ្នាក់ដឹកនាំរដ្ឋសភាប្រទេសកម្ពុជា ឡាវ និងវៀតណាម ជាមួយរបាយការណ៍ពីអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍នានាពីលទ្ធផល ដែលតំបន់ត្រីកោណអភិវឌ្ឍទទួលបាននាពេលកន្លងមក ។
ក្នុងសុន្ទរកថាគន្លឹះជូនកិច្ចប្រជុំ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងថា កិច្ចប្រជុំកំពូលសភាCLV នាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ក្របកដោយចក្ខុវិស័យសំដៅលើក កម្ពស់ យន្តការសភា ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ភាព ជា ដៃគូយុទ្ធសាស្ត្រ ប្រទេសទំាងបី ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ថែមទៀត ដែលស្តែងចេញពីគុណតម្លៃរួម នៃការថែរក្សាសន្តិភាព ការលើកកម្ពស់វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និង ភាពធន់ ។

សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ការពង្រឹងយន្តការសភា ក្នុងការ ចូលរួមការអភិវឌ្ឍន៍តំបន់CLV ជាសក្ខីភាពមួយ បម្រើឱ្យ គោល ដៅជាយុទ្ធសាស្ត្រដែលឈរលើមូលដ្ឋាន នៃការគោរព និង ជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់កិច្ចសហ ប្រតិ បត្តិការ ផ្នែកនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសន្តិសុខ ដែលរហូត មកដល់ ពេលនេះ បាននាំមកនូវផលប្រយោជន៍ជាច្រើន សម្រាប់ប្រជាជន នៃប្រទេសទាំងបី។
តំបន់អភិវឌ្ឍន៍ត្រីកោណនៃប្រទេសទំាងបីមានចំនួន១៣ខេត្ត ប្រទេសវៀតណាមមានចំនួន៥ខេត្ត ប្រទេសឡាវមានចំនួន៤ខេត្ត និងព្រះរាជាណាចក្រកម្ពុជា មានចំនួន៤ខេត្ត ជាអាទិ៍ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់អភិឌ្ឍន៍ ត្រីកោណនៃប្រទេសទាំងបីជាតំបន់ដែលប្រកបដោយសក្តានុពល មានធនធានធម្មជាតិ និងជីវចម្រុះជាច្រើនវិស័យ។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា តំបន់ អភិ វឌ្ឍន៍ ត្រីកោណអភិវឌ្ឍន៍ (CLV) ដើរតួនាទីយុទ្ធសាស្ត្រជាកត្តា ជំរុញ ឱ្យមានការផ្លាស់ប្តូរ ក្នុងការតភ្ជាប់តំបន់របស់យើងឱ្យទៅជា មជ្ឈ មណ្ឌល សេដ្ឋកិច្ចដ៏រស់រវើក ដែលអាចទាក់ទាញវិនិយោគគាំទ្រ ដល់ បណ្តាញផលិតកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ នៅក្នុងមហា អនុតំបន់។ ផែនការមេ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមនៅក្នុង CLV គួរតែ ត្រូវបានកែសម្រួល និងធ្វើបច្ចុប្បន្នភាព ដើម្បីឱ្យស្របទៅនឹងភាព ជាក់ ស្តែង នៃសេដ្ឋកិច្ចថ្មីក្រោយពេលងើបឡើងវិញ ពីវិបត្តិនៃជំងឺកូវីដ-១៩ និងបរិបទសកល។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កម្ពុជា ឡាវ និងវៀត ណាម ចាំបាច់ត្រូវទាញយកប្រយោជន៍នៃសក្ដានុពលរួម CLV ដើម្បីជំរុញវិបុលភាពរួម។
សម្តេចបានលើកទឹកចិត្តដល់អ្នកពាក់ព័ន្ធពិភាក្សាលើការងារអាទិភាពចំបងមួយចំនួន ដូចជា ការសម្របសម្រួលពាណិជ្ជកម្មឆ្លងព្រំដែន ការលើកកម្ពស់លំហូរវិនិយោគ ការជំរុញកិច្ចសហប្រតិបត្តិការ វិស័យថាមពល សន្តិសុខទឹក សន្តិសុខស្បៀង សុខាភិបាល និងសុខភាពសាធារណៈ ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ និងការពង្រឹងការផ្សារភ្ជាប់ទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ៕



ដោយ ៖ ហេង សម្បត្តិ