ការចងក្រងជាសហគមន៍ងាយស្រួលក្នុងការលក់ផលិតផលស្វាយចន្ទីនិងមានទីផ្សារច្បាស់លាស់

(ភ្នំពេញ)៖ ពួកយើងបានចងក្រងជាសហគមន៍ពីព្រោះថា ងាយស្រួលផលិតដំណាំ កសិ កម្ម និង ក៏ដូចជាងាយស្រួលលក់ទៅកាន់លើទីផ្សារ។ ក្រៅពីនេះការចងក្រង ជាសហគម ន៍ ក៏ងាយស្រួលក្នុងការប្រមូលផ្តុំកសិផលសម្រាប់ការលក់ផងដែរ”។ នេះជាការបញ្ជាក់ ពីសំណាក់អ្នកស្រី វេន សាវ៉ីន ប្រធានសហគមន៍កសិកម្មអូរគគីរ ស្ថិតក្នុងឃុំដា ស្រុកចិត្រ បុរី ខេត្តក្រចេះ។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងពេលបំពេញទស្សនកិច្ច ដែលរៀបចំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហភាពអឺរ៉ុប អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នៅខេត្តកំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង អ្នកស្រីវេន សាវ៉ីនបានឱ្យដឹងថា ៖ សហគមន៍អ្នកស្រីបានដើរប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករ ពីសមាជិកសហគមន៍ និងមួយចំណែកទៀតបានទិញពីសហគមន៍ដទៃដើម្បីធ្វើការលក់ទៅឱ្យក្រុមហ៊ុន អ៊ិនធើស្នេក(Inter Snak) របស់ប្រទេសអាឡឺម៉ង់និងដៃគូផ្សេងទៀត ។
អ្នកស្រីបានប្រាប់ថា៖ក្នុងឆ្នាំ២០២៣នេះសហគមន៍អ្នកស្រីបានប្រមូលទិញគ្រាប់ចន្ទីស្ងួតសរុប៤០៥តោន។សម្រាប់ឆ្នាំក្រោយសហគមន៍អ្នកស្រីនឹងបង្កើនបរិមាណនាំចេញលក់ឱ្យបានកើនឡើងបន្ថែមទៀត។ព្រមជាមួយគ្នាសហគមន៍័របស់អ្នកស្រីនឹង បង្កើនការផលិតគ្រាប់ស្វាយចន្ទីឱ្យដល់ ៣២៦០តោន នៅឆ្នាំ២០២៤ខាងមុខ ក្នុងខណៈឆ្នាំ២០២៣ ការផលិតគ្រាប់ស្វាយចន្ទីស្ថិតនៅក្នុងកម្រិតជាង ៤រយតោននៅឡើយ ។
ប្រធានសហគមន៍កសិកម្មអូរគគីររូបនេះបានបញ្ជាក់បន្ថែមថាបច្ចុប្បន្នសមាគមន៍បានចុះកិច្ចសន្យាជាមួយអ្នកទទួលទិញនិងអ្នកផលិត មានចន្លោះពី ៦០០០រៀលទៅ ៦២០០រៀលក្នុងមួយគីឡូក្រាម ។

គួរបញ្ជាក់ថា ៖ សហគមន៍កសិកម្មអូរគគីរបានចងក្រងឡើងកាលពីឆ្នាំ២០១៨ មានសមាជិកចំនួន ៧១នាក់ក្នុងនោះស្រ្តីមានចំនួន ៦៥នាក់ ។

លោក ប៉ែន បាន ប្រធានសហគមន៍កសិកម្មសម្បទានចំបក់បានឱ្យដឹងថា ៖ តាមរយៈការលក់គ្រាប់ចន្ទីបច្ចុប្បន្នមានទីផ្សារល្អ ។ក្រៅពីនេះប្រជាពលរដ្ឋចេះហាលសម្ងួតគ្រាប់ចន្ទីបានល្អដែលផ្តល់ភាពងាយស្រួលក្នុងការលក់ទៅកាន់ទីផ្សារ។

លោក ស៊ិន សុខេន ជាគ្រូបង្គោលនៃគម្រោង GIZ CRAS ដែលជាអ្នកបណ្តុះបណ្តាល បច្ចេកទេសដល់ប្រជាកសិករដាំដំណាំស្វាយចន្ទីឱ្យដឹងថាបច្ចុប្បន្នការផលិតគ្រាប់ស្វាយចន្ទីកាន់តែទទួលបានទិន្នផលខ្ពស់ដោយសារពលរដ្ឋបានងាកមកចាប់អារម្មណ៍ការដាំដុះបែបសម័យទំនើប ហេតុនេះទិន្នផលក៏ខ្ពស់ និងគុណភាពក៏ល្អជាងមុនផងដែរ។

សូមរំលឹកថា៖ខេត្តដែលសម្បូរទៅដោយដំណាំស្វាយចន្ទីមានដូចជាខេត្តកំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី រតនគីរី ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ សៀមរាប និងខេត្តកំពង់ឆ្នាំង ៕

អត្ថបទ៖ លោក ម៉ាដេប៉ូ,រូបភាព៖ លោក រិន រចនា

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner