សម្តេចធិបតីត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលជប៉ុនអាស៊ានក្នុងរដ្ឋធានីតូក្យូ (Video Inside)

សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រៀមនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចក្នុងរដ្ឋធានីតូក្យូ នាពាក់កណ្តាលខែធ្នូនេះ ដើម្បីការចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន។ កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ានជប៉ុនលើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ នឹងមានរវាងពីថ្ងៃទី១៦ ដល់ ១៨ ធ្នូ ក្នុងរដ្ឋធានីតូក្យូ។

ជប៉ុននិងអាស៊ាន បានកសាងទំនាក់ទំនងជិតស្និទ្ធរវាងគ្នាជាដៃគូធ្វើជំនួញ។ ប្រទេសជប៉ុន បានចាត់ទុកថាការចូលរួមជាមួយអាស៊ានកាន់តែជិតស្និទ្ធ ក្នុងដំណើរការជាមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការតំបន់ គឺជាប្រការដែលមានសារៈសំខាន់ សម្រាប់ស្ថិរភាព និងវិបុលភាព សម្រាប់ជប៉ុន។

យោងតាមទិន្នន័យបឋមរបស់អាស៊ាន, ទំហំពាណិជ្ជកម្មទំនិញសរុបរវាងអាស៊ាននិងជប៉ុន បានកើនឡើងដល់ ២២៥ចុច៩ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ដែលស្មើនឹង៨ភាគរយ នៃការធ្វើពាណិជ្ជកម្មទំនិញសរុបរបស់អាស៊ាន ខណៈលំហូរវិនិយោគទុនផ្ទាល់បរទេស FDI ពីប្រទេសជប៉ុនមានសរុបចំនួន ២០ចុច៤ពាន់លានដុល្លារអាមេរិក។

នៅជាច្រើនថ្ងៃមុនកិច្ចប្រជុំកំពូលជប៉ុន និងអាស៊ាន ឈានមកដល់, និស្សិត និងពលករខ្មែរ ដែលរស់នៅក្នុងប្រទេសជប៉ុន បានថ្លែងបង្ហាញក្តីរីករាយ ចំពោះការអញ្ជើញចូលរួមរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី នៃប្រទេសកម្ពុជា ដែលនឹងអញ្ជើញមកដល់រដ្ឋធានីតូក្យូនាប្រមាណ ១០ថ្ងៃខាងមុខទៀតនេះ។

ads banner